[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការប្រកាសព័ត៌មានលម្អិតសម្រាប់ម៉ូដែល Wrangler High Tide និងម៉ូដែលពិសេស Jeep Wrangler Jeep Beach limited edition ជាមួយតម្លៃលក់ចាប់ពី ៥១ ៥៤០ ដុល្លារ ដល់ ៥៤ ០៤០ ដុល្លារដែលអាចបញ្ជាទិញបានហើយនៅក្នុងទីផ្សារអាមេរិកខាងជើង ។
រថយន្ត Jeep Wrangler High Tide គឺផ្អែកលើម៉ូដែល Sport S ហើយត្រូវបានបំពាក់ដោយម៉ាស៊ីន Pentastar ចំណុះ ៣,៦ លីត្រ ដែលត្រូវបានភ្ជាប់ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ។ លើសពីនេះទៀត វាទទួលបានកញ្ចប់ Xtreme Recon package ដែលរួមមានសំបកកង់ BF Goodrich ទំហំ ៣៥ អ៊ីញ, ការដំឡើងបូប Factory lift ដល់ទៅ ១,៥ អ៊ីញ ជាមួយនឹងប្រព័ន្ធ suspension ដ៏ពិសេសមានតែនោះលើម៉ូដែលនេះ, របាំងការពារផ្នែកទ្វារខាងក្រោយ hinge-gate, ឧបករណ៍ផ្លាស់ប្តូរទីតាំងសំបកកង់ និងផ្នែកបន្ថែមរបាំងការពារភុកផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះក៏ទទួលបានពណ៌តួខ្លួនឲ្យឈ្មោះថា hardtop, ដំបូងបើកបែប sunrider fliptop, ចង្កៀងមុខនិងអំពូលកាត់អ័ព្ធប្រភេទ LED, ឈ្នាន់ជើងចំហៀង rock rails ជាដើម។
ខណៈដែលម៉ូដែលពិសេស Jeep Wrangler Jeep Beach limited edition ដែលផលិតនៅលើចំនួនមានកំណត់ត្រឹមតែ ៥០០ គ្រឿងប៉ុណ្ណោះ ។ វាទទួលបានផ្ទាំងគម្របម៉ាស៊ីនពី Jeep Beach, កៅអីស្បែក Katzkin ឡូហ្គោ Jeep Beach, របាំងការពារភុក, ឡូហ្គោសម្រាប់ខួបគម្រប់ ២០ ឆ្នាំរបស់ Jeep Beach និងទ្វារក្រោយពី Jeep Beach ផងដែរ។
ម៉ូដែលទាំងពីរមាន ៦ ពណ៌សម្រាប់ជ្រើសរើស ហើយត្រូវបានរចនាឡើងដើម្បីអបអរខួបលើកទី ២០ ឆ្នាំ របស់ Jeep Beach ដែលជាព្រឹត្តិការណ៍ធំបំផុតមួយរបស់ម៉ាកយីហោនៅអាមេរិក។ ទន្ទឹមនឹងនេះ លោក Jim Morrison ដែលជាប្រធានម៉ាករថយន្ត Jeep នៅអាមេរិកខាងជើងបាននិយាយថា ” Jeep Beach Week នៅ Daytona Beach រដ្ឋ Florida គឺជាព្រឹត្តិការណ៍រថយន្ត Jeep ដ៏ធំបំផុតមួយនៅអាមេរិក ដែលនាំមកនៅអ្នកគាំទ្ររថយន្ត Jeep ច្រើនជាង ២០០ ០០០ នាក់ និងរថយន្ត Jeep ប្រភេទ SUV ចំនួន ២០ ០០០ គ្រឿងក្នុងឆ្នាំ ២០២២” ៕