Jeep Wrangler Rubicon Recon ឆ្នាំ២០២០ សមត្ថភាព Off-road កាន់តែខ្លាំង

ក្រុមហ៊ុន Jeep បានប្រកាសចេញរថយន្តថ្មីមួយទៀត ម៉ូដែល Wrangler Rubicon Recon ដែលមានសមត្ថភាព Off-road កាន់តែខ្លាំង។

រថយន្ត Jeep Wrangler Rubicon Recon ថ្មីនេះ មានបំពាក់លក្ខណៈពិសេស និងសមត្ថភាពខ្លាំងជាងម៉ូដែល Wrangler ណាៗទាំងអស់។ ជាស្តង់ដារ វាបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ហើយមានជំនួយពីប្រព័ន្ធ eTorque Mild Hybrid ទៀតផង។

ពាណិជ្ជកម្ម

Wrangler Rubicon Recon បំពាក់យ៉ាន់ពណ៌ខ្មៅទំហំ ១៧អ៊ីង ជាមួយសម្បកកង់ទំហំ ៣៣អ៊ីង ហើយចង្កៀងមុខ ក្រោយ អំពូលកាត់អ័ភ្ទ និងអំពូលបំភ្លឺពេលថ្ងៃ សុទ្ធតែជាប្រភេទ LED ក៏ដូចជាបំពាក់កាងដែកជាដើម។

រថយន្តនេះមានជម្រើសរហូតដល់ទៅ ១០ពណ៌ គឺ Black, Granite Crystal, Sting-Gray, Billet Silver, Ocean Blue, Bikini, Firecracker Red, Punk’N, Hellayella និង Bright White ជាមួយនឹងតម្លៃចាប់ពី ៤២ ៥៤៥ដុល្លារសម្រាប់ប្រភេទទ្វារ២ និង ៤៦ ០៤៥ដុល្លារសម្រាប់ប្រភេទទ្វារ៤៕

Sponsored