Jeep Wrangler Rubicon Recon ថ្មី ផលិតតែ១០០គ្រឿងគត់ ហើយនេះតម្លៃវា!

ក្រុមហ៊ុន Jeep បានប្រកាសចេញរថយន្ត Wrangler Rubicon ប្រភេទ Recon ស៊េរីឆ្នាំ២០២១ ពិសេសថ្មី ដែលមានជម្រើសតួខ្លួន ២ ប្រភេទ គឺ ទ្វារ៤ និងទ្វារ២ ហើយនឹងត្រូវផលិតមានចំនួនកំណត់ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

SUV ខាងលើនេះនឹងត្រូវផលិតជាប្រភេទ ទ្វារ៤ ចំនួន៦០គ្រឿង និង ទ្វារ២ ៤០គ្រឿង។ គ្រប់គ្រឿងទាំងអស់នឹងបំពាក់គម្របម៉ាស៊ីន និងរន្ធខ្យល់ពណ៌ខ្មៅគ្រើម Bក៏ដូចជាប៉ាណាមុខពណ៌ខ្មៅ និងយ៉ាន់ ១៧អ៊ីញពណ៌ខ្មៅផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីនោះ Jeep Wrangler Rubicon Recon មានបំពាក់កាងមុខដែក ក៏ដូចជាគ្រឿង Jeep Performance Parts “Bumper Hood” និង Jeep Performance Parts “Tailgate Reinforcement System” ទៀតផង។

រថយន្តកំពូល Off-road នេះមានបំពាក់កៅអីស្បែកពណ៌ខ្មៅមកស្តង់ដារ ដែលមានមុខងារកម្តៅ, ដៃចង្កូតមានមុខងារកម្តៅ និង ប្រព័ន្ធ Trail-Rail Management System ផងដែរ។

Jeep Wrangler Rubicon Recon បំពាក់ម៉ាស៊ីនចំណុះ ៣,៦លីត្រ Pentastar V6 ហើយប្រើប្រអប់លេខអូតូ ៨វគ្គ។ វាមានតម្លៃចាប់ពី ៤៧ ៦០០ដុល្លារ សម្រាប់ប្រភេទទ្វារ២ និង ៥០ ៩០០ដុល្លារ សម្រាប់ប្រភេទទ្វារ៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម