Jeep តម្លើងថ្លៃឡាន Wagoneer និង Grand Wagoneer ឆ្នាំ២០២២ ក្រោយចេញបានត្រឹមប៉ុន្មានខែ

ក្រុមហ៊ុន Jeep បានតម្លៃថ្លៃនៃរថយន្ត Wagoneer និង Grand Wagoneer ស៊េរីឆ្នាំ២០២២ បន្ទាប់ពីវាបានបង្ហាញខ្លួនត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។

កាលពីដំបូង នៅពេលរថយន្ត SUV ទាំងពីរបានបង្ហាញខ្លួន ក្នុងខែកក្កដា រថយន្ត Jeep Wagoneer ឆ្នាំ២០២២ មានតម្លៃចាប់ពី ៦៩ ៩៩៥ដុល្លារ ប៉ុន្តែឥឡូវនេះបានឡើងថ្លៃដល់ ៧០ ៨៤៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ចំណែកឯម៉ូដែល Grand Wagoneer បានឡើងថ្លៃពី ៨៨ ៩៩៥ដុល្លារ ទៅ ៨៩ ៨៤៥ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ គេមិនបានដឹងឡើយថាមូលហេតុអ្វីទើបធ្វើឲ្យ Jeep តម្លើងថ្លៃរថយន្តបែបនេះ។ យ៉ាងណាមិញ ការតម្លើងថ្លៃនេះគឺត្រឹមតែ ១% នៃតម្លៃចាស់ប៉ុណ្ណោះ។

រថយន្ត Jeep Wagoneer និង Jeep Grand Wagoneer បំពាក់ម៉ាស៊ីនទំហំ ៨ស៊ីឡាំងដូចគ្នា។ ម៉ូដែល Wagoneer ប្រើម៉ាស៊ីនចំណុះ ៥,៧លីត្រ naturally-aspirated ជាមួយប្រព័ន្ធ mild hybrid ៤៨វ៉ុល ដែលបង្កើតកម្លាំងបានសរុប ៣៩២សេះ និងកម្លាំងរមួល ៥៤៨ញ៉ូតុនម៉ែត្រ។

ចំណែកឯ Grand Wagoneer ប្រើម៉ាស៊ីនចំណុះ ៦,៤លីត្រ មានកម្លាំង ៤៧១សេះ និងកម្លាំងរមួល ៦១៧ញ៉ូតុនម៉ែត្រ។ ពួកវាប្រើប្រអប់លេខអូតូ ៨វគ្គ ហើយ Wagoneer មានទាំងជម្រើងប៉ុងមួយវិលកង់ក្រោយ និងប៉ុងពីរ ខណៈម៉ូដែល Grand Wagoneer មានតែប្រភេទប៉ុងពីរប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម