Jeep បង្ហាញកម្រិតស៊ីប្រេងឡាន Grand Wagoneer ម៉ាស៊ីន៦ ខ្លាំងហើយស៊ីតិចទៀត

ក្រុមហ៊ុន Jeep បានប្រកាសឲ្យដឹងពីតួលេខនៃកម្រិតស៊ីប្រេង ក៏ដូចជាកម្លាំងនៃរថយន្ត Jeep Grand Wagoneer ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ។

រថយន្ត Jeep Grand Wagoneer ឆ្នាំ២០២៣ នឹងមានផ្តល់ជម្រើសម៉ាស៊ីនថ្មី គឺ ចំណុះ ៦,៤លីត្រ V8 មានកម្លាំងសរុប ៥១០សេះ។ បើក្រឡេកមកមើលកម្រិតស៊ីប្រេងរបស់រថយន្តខាងលើវិញ គឺប្រហែល ១៥លីត្រ/ជាមធ្យម, ១៣លីត្រ/ផ្លូវលាត និង ១៨លីត្រ/ក្នុងក្រុង នៅពេលដែលប្រើប្រាស់ប៉ុងពីរ សម្រាប់ការបើកបរចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក រថយន្ត Jeep Grand Wagoneer ឆ្នាំ២០២៣ ក៏នឹងមានជម្រើសម៉ាស៊ីនចំណុះ ៣,០លីត្រ Turbocharge ទំហំ ៦ស៊ីឡាំង ដែរ ដែលមានកម្លាំង ៤២០សេះ។

ចំពោះជម្រើសម៉ាស៊ីនតូចនេះ វាមានកម្រិតស៊ីប្រេងប្រហែល ១៣លីត្រ/ជាមធ្យម, ១៦លីត្រ/ក្នុងក្រុង និង ១១លីត្រ/ផ្លូវលាត សម្រាប់ការបើកបរចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

គួរឲ្យដឹងថា បច្ចុប្បន្ននេះ រថយន្ត Grand Wagoneer ឆ្នាំ២០២៣ មានបំពាក់ម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៣៩២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម