[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បញ្ចេញនៅម៉ូដែលថ្មី នៃរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ខ្លួនមានឈ្មោះថា Jeep Wagoneer S Limited នៅឯពិព័រណ៍រថយន្ត Chicago Auto Show 2025 ជាមួយតម្លៃលក់ជាងម៉ូដែល Launch Edition ៥ ០០០ ដុល្លារ ពោលគឺមានតម្លៃ ៦៦ ៩៩៥ ដុល្លារ ។
Jeep Wagoneer S Limited បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦០០ សេះ និងកញ្ចប់អាគុយ ដែលអាចផ្តល់ចម្ងាយបើកបរបាន ៤៨២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយសាកថ្មពីស្ថានីយល្បឿនលឿនបាន ៣០-៨០% ប្រើរយៈពេល ២៣នាទី ។
សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED លេងជាមួយការឌីស្សាញរាងស្លីម ក៏ដូចជាប្រើប្រាស់នៅថាសកកង់ប្រភេទអាលុយមីញ៉ូមទំហំ ២០អ៉ីញជាដើម។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំសរុបដល់ទៅ ៤៥អ៉ីញ រួមជាមួយភ្លើង ambient light ក៏ដូចជាប្រព័ន្ធអាប់ដេត OTA និងប្រព័ន្ធផ្ទេរថាមពលចេញពីរថយន្តទៀតផង ៕