Jetour ប្រកាសដាក់លក់ឡាន PHEV ថ្មីរបស់ខ្លួន តម្លៃតែ ១មុឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត! ក្រុមហ៊ុន Jetour បានប្រកាសដាក់លក់នូវរថយន្ត SUV ថ្មីរបស់ខ្លួន Jetour Shanhai L7 Plus PHEV  ហើយ ដោយក្នុងនោះ គឺមានតម្លៃខ្ទង់ ១៦ ៧០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះការរចនារបស់រថយន្ត Jetour Shanhai L7 Plus នេះ គឺមានការរចនាបែបថ្មីស្រឡាងតែម្តង ដោយផ្នែកខាងមុខមានការរចនាជាមួយចង្កៀងរាងជាអក្សរ “J” ចំណែកនៅផ្នែកខាងក្រោយវិញ លេងមកជាមួយបន្ទាត់ LED អូសកាត់ពេញទទឹងនិងស្ដុបរាងជាអក្សរ “T” ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Jetour Shanhai L7 Plus នេះ មានប្រវែង ៤ ៨១០ មីលីម៉ែត្រ ទទឹង ១ ៩៣០ មីលីម៉ែត្រ កម្ពស់ ១ ៧០៥ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨២០ មីលីម៉ែត្រ ដំណើរការដោយម៉ាស៊ីន ១.៥លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងសរុប ៣៥៥ សេះ ផ្គួបជាមួយអាគុយអាចបើកបានចម្ងាយ ១២១ និង ២២០ គីឡូម៉ែត្រ ពេលប្រើថាមពលអគ្គិសនីសុទ្ធ តែប្រើអគ្គិសនីលាយសាំង អាចបើកបរបាន ១ ៧០០ គីឡូម៉ែត្រ។

ចំណែកនៅខាងផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កម្សាន្តទំហំ ១៥.៦ អុីញ អាចបង្វិលឆ្លាតវៃទៅឆ្វេងស្ដាំបាន ១០ ដឺក្រេ, Speaker ចំនួន ១២ គ្រាប់, កន្លែសាកថ្មឥតខ្សែកម្លាំង ៥០វ៉ាត់ និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម