[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Jetour Shanhai L7 ប្រភេទ mid-size SUV ប្រើ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ១៨ ៥០០ ដុល្លារ ដល់ ២២ ៨០០ ដុល្លារនៅប្រទេសចិន ។
Jetour Shanhai L7 បំពាក់ប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៦៧ សេះ និងកម្លាំងរមួល ៣៩៥ ញូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៩,៤៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២០គីឡូម៉ែត្រ និងចាក់សាំងពេញចំណុះ ៦០លីត្រ បើកបរបានចម្ងាយ ១៣០០ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ២ វគ្គ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៤៩ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៤៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយប្រភេទ LED រួមទាំងថាសកង់ស្ព័រ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើប្រព័ន្ធប្រតិបត្តិការ Huawei HiCar system ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕