[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Jetour X70s ជាមួយជម្រើសម៉ូូឌែលចំនួន ៦ រួមមាន៖ Youth Edition, Youth Edition, Love Edition, Vitality Edition, Free Edition និង Yearning Edition ជាមួយនឹងតម្លៃចាប់ពី ១៣ ១៣៥ ដុល្លារ ដល់ ១៧ ៩១៧ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្ត Jetour X70s មានប្រវែងតួសរុប ៤ ៧៤៩ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៤៥ ម.ម ។ ត្រូវបានរចនាឡើងវិញទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ដោយបំពាក់ជាមួយប៉ាណាមុខតុបតែងជាមួយក្រូម៉េដ៏ធំជាមួយនឹងឡូហ្គោ Jetour នៅចំកណ្តាល អបជាមួយចង្កៀងមុខទាំងពីរបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ ចង្កៀងកាត់អ័ព្ទ 4-point និងថាសកង់ស្ព័រប្រភេទ 5-spoke ទំហំ ២០អ៊ីញ។ ផ្នែកខាងក្រោយត្រូវបានគេរចនាឲ្យមានលក្ខណៈស្ព័រកាន់តែខ្លាំង មានភ្ជាប់ជាមួយចង្កៀងក្រោយ LED, បំពង់ស៊ីមាំងភ្លោះទំហំធំ កាងក្រោយពណ៌ខ្មៅ និងកាង spoiler។
ចំនែកផ្នែកខាងក្នុងក្នុងកាប៊ីនវិញ បំពាក់ដោយ កៅអីភ្ជាប់មុខងារក្តៅ-ត្រជាក់, កុងទ័រព័ត៌មាន Full LCD, អេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ, កាំមេរ៉ា ៣៦០ ដឺក្រេ, ដំបូលកញ្ចក់ panoramic និងម៉ាស៊ីនត្រជាក់ស្តង់ដារ N95 ។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះមានជម្រើសម៉ាស៊ីនចំនួន២ រួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ turbocharged ផលិតកម្លាំងបាន ១៩៤ សេះ កម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ជភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ ឬ ប្រអប់លេខដៃ ៦ វគ្គ។
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៥៦ សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ ឬ ប្រអប់លេខដៃ ៦ វគ្គ៕