ក្រុមហ៊ុនផលិតរថយន្តចិន Jetour បញ្ចេញគំរូរថយន្តថ្មី ដែលខ្ចីរូបរាងពីរថយន្ត Ford Bronco និង Land Rover Defender

[ទីផ្សារបរទេស] ក្រុមហ៊ុន Jetour បានធ្វើការបង្ហាញចេញនៅគំរូរថយន្ត T-X ប្រភេទ SUV Off-Road ដ៏រឹងមាំដែលដំណើរការដោយម៉ាស៊ីន Plug-in Hybrid នៅក្នុងព្រឹត្តិការណ៍ brand-spicific ដែលបានធ្វើឡើងនៅទីក្រុង Fuzhou ប្រទេសចិន។

Jetour T-X ដែល​មាន​ការ​​ខ្ចី​រូបរាងពី​រថយន្ត ​off-road ​ដ៏​ពេញ​និយម​ដូច​ជា Ford Bronco  និង Land Rover Defender។ ដោយរថយន្តនេះភ្ជាប់មកជាមួយអក្សរ Jetour បំភ្លឺនៅលើ ប៉ាណាខាងមុខ, ចង្កៀងមុខ LED, boxy fenders, blacked-out pillars និងសំបកកង់ប្រភេទ A/T រួមជាមួយ accents ពណ៌លឿង និងដំបូល roof rack ជាមួយ LED ដែលធ្វើឲ្យគំរូរថយន្តនេះមានការរចនាបទបែបផ្សងព្រេងផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ Jetour បាននិយាយថា X-T គឺផ្អែកលើស្ថាបត្យកម្ម Kunlun ថ្មីដែលត្រូវបានបង្កើតឡើងដោយ Chery ដែលប្រើប្រាស់ម៉ាស៊ីន plug-in hybrid Kunpeng។ នេះនឹងអនុញ្ញាតឲ្យមានចម្ងាយរួមបញ្ចូលគ្នាបាន ១,០០០ គីឡូម៉ែត្រ  និងការប្រើប្រាស់ប្រេងជាមធ្យមត្រឹមតែ ១,០ លីត្រ/១០០ គីឡូម៉ែត្រ ប៉ុណ្ណោះ។ គំរូរថយន្តនេះ ក៏មានបំពាក់ជាមួយប្រព័ន្ធ adaptive suspension  និងប្រព័ន្ធ all-wheel-drive system ជាមួយនឹងប្រព័ន្ធចាក់សោរប៉ុងផងដែរ។

ប្រសិនបើ XT វិវត្តន៍ទៅជាគំរូផលិតកម្មសម្រេចនៅឆ្នាំ២០២៣ នោះរថយន្តនេះនឹងត្រួវនឹងម៉ូដែល T នាពេលខាងមុខរបស់ Jetour ដែលនឹងមានតម្លៃចន្លោះពី ២៣​ ៥៨៦-៤៧ ១៧២ ដុល្លារ។ Jetour គឺជា sub-brand នៃក្រុម Chery Holding ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ហើយឥឡូវនេះលក់បានជាង ១៥០​,០០០ គ្រឿងក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម