[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour ដែលស្ថិតក្រុមហ៊ុន Chery Group បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Jetour G700 ប្រភេទ SUV off-road បែប Luxury គ្រោងនឹងដាក់លក់ជាផ្លូវការនៅត្រីមាសទី ៣ ឆ្នាំ ២០២៥ នៅទីផ្សារប្រទេសចិន ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។
Jetour G700 ផលិតឡើងនៅលើគ្រោងឆ្អឹង body-on-frame ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ ប្រភេទរួមមាន៖
- ប្រភេទ PHEV ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៦០០ សេះ
- ប្រភេទ EREV ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានសរុប ១៥៧២ សេះ ។ សម្រាប់ទាំង ២ នេះ គំាទ្រដោយប្រព័ន្ធសាកថ្មល្បឿបលឿន ដោយសាកពី ២០% ដល់ ៨០% ប្រើរយៈពេល ៦នាទីប៉ុណ្ណោះ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១០០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ៣៥០ ម.ម ដោយគាំទ្រពីប្រព័ន្ធជើងក្រោមប្រភេទ air suspension ។ សម្រាប់រូបរាងផ្នែកខាងក្រៅមានលក្ខណៈជាប្រអប់ មានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រើនៅថាសកង់ស្រោបដោយសំបកប្រភេទ Off-road ជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កំសាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបររបស់ក្រុមហ៊ុន Huawei ផងដរ ៕