Jetour Traveller JMK បន្ថែមម៉ូដែលថ្មី ប្រភេទ Off-Road ចេញលក់ជាផ្លូវការ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅ Jetour Traveller JMK Silver Dragon Wings ប្រភេទ SUV off-road ដែលផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ៣ ០០០គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣០ ២៨៣ ដុល្លារ ។

Jetour Traveller JMK ដំណើរដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥០ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ប៉ុង២ ជាមួយរបៀបបើកបរ Sport, Standard, Eco, snow និង Mud&rough mode ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងនៅផ្នែកខាងក្រៅមានលក្ខណៈហាប់ណែន ជាមួយកាងការពារមុខថ្មី ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញប្រភេទ Off-Road ដំបូល roof-race ចង្កៀងមុខ-ក្រោយជាប្រភេទ LED និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងកន្លែងចំនួន ៤០ផ្សេងទៀតត្រូវបានអាប់ដេតបន្ថែមផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៉ីញ គាំទ្រដោយឈីប Qualcomm 8155 chip ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក SONY ១២ចំនុច ដំបូលកញ្ចក់ Panoramic Sunroof ព្រមទាំងកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម