[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Chery-Jetour បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត Jetour Traveller ប្រភេទ SUV ផ្តោតលើផ្លូវលំបាក ឬ Off-Road ជាមួយនឹងតម្លៃលក់ចាប់ពី ១៩ ១៣៩ ដុល្លារ ដល់ ២៥ ២៩៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តប្រភេទ SUV ផ្តោតលើបើកបរលើផ្លូវពិបាកៗ ជាមួយរូបរាងបែបជាប្រអប់ជ្រុងជាមួយទំហំតួខ្លួនធំជាងរថយន្ត Toyota Fortuner Legender ជាមួយប្រវែងសរុប ៤ ៧៨៥ ម.ម ទទឹង ២ ០០៦ ម.ម កំពស់ ១ ៨៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកក្រៅ Jetour Traveler មានការរចនាបែប Off-road ជាមួយនឹងប៉ាណាខាងមុខដែលបំពាក់ដោយឡូហ្គោអក្សរ “JETOUR” និងប្រើប្រាស់ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងបំពាក់កង់ទំហំធំ និងទា្វក្រោយបើក-បិទដោយថាមពលអគ្គិសនី។ លើសពីនេះ ក៏បានប្រើប្រាស់ប្រព័ន្វទប់លំនឹងប្រភេទ Independent ដាច់ដោយឡែកពីគ្នា ដោយនៅផ្នែកខាងប្រើជាមួយ McPherson suspension និងផ្នែកខាងក្រោប្រើជាមួយ multilink suspension ។
ចំពោះនៅផ្នែកខាងក្នុងវិញ ផ្តល់នៅជម្រើស ៥ កៅអី និង ៧ កៅអី ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm 8155 platform ។ លក្ខណៈពិេសសផ្សេងទៀតរួមមាន ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ កន្លែងសាកថ្មឥតប្រើខ្សែកម្លាំង ៥០ វ៉ាត់ ដំបូលកញ្ចក់ Panoramic sunroof ឧបករណ៍បំពងសំឡេងម៉ាក Sony ចំនួន ១២ ចំនុច និងកាម៉េរា ៣៦០ ដឹក្រេផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ិនវិញ រថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ប្រភេទបើកបរប៉ុង ១
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥០ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ប្រភេទបើកបរប៉ុង២ ៕