Jetour X70 Plus ប្រភេទ SUV ៧ កៅអី តម្លៃតែ ១ មុឺនដុល្លារជាង នៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Jetour X70 Plus ប្រភេទ SUV កៅអី ៣ ជួរ រូបរាងស្ព័រជាងមុន ជាមួយតម្លៃលក់ចាប់ពី​ ១៣ ៧០០ ដុល្លារ ដល់ ១៥ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៤៩ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៤៥ ម.ម ។ នៅផ្នែកខាងមុខ មានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ អបដោយចង្កៀងមុខ LED split headlights មានមុខទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិដែរ និងថាសកង់ស្ព័រប្រភេទ multi-spoke wheels។ ផ្នែកខាងក្រោយមានបំព​ង់ស៊ីមាំងភ្លោះសងខាង, កាង spoiler ជាប់ដំបូលលយចេញមកក្រៅ និងចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលទៅមើលផ្នែកខាងក្នុង តុបតែងយ៉ាងទាក់ទាញ់ រថយន្តនេះមាន ៧ កៅអីស្រោបដោយស្បែក បំពាក់ដៃចង្កូតប្រភេទ 3-spoke steering អេក្រង់ភ្លោះទំហំ ១០,២៥ អ៊ីញ រន្ធម៉ាស៊ីនត្រជាក់ ៣ នៅជាប់កុងស៊ូលកណ្តាល ។ លើសពីនេះ Jetour X70 Plus ក៏មានភ្ជាប់មកជាមូយប្រព័ន្ធបញ្ជាដោយសំឡេង និងប្រព័ន្ធ OTA ជាដើម។

រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន​ ១៥៤ សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងលេខដៃ ៦ វគ្គ ។ ទាក់ទងនឹងសុវត្ថិភាព Jetour X70 Plus ថ្មី មានដូចជា ការចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធជំនួយពេលឡើង-ចុះចំណោត និងកាមេរ៉ាជំនួយពេលថយក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម