Jetour X90 Plus ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ៧កោអី តម្លៃតែ ១ មុឺនដុល្លារជាងនៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធញវើការដាក់បង្ហាញចេញនៅរថយន្ត Jetour X90 Plus ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ៧កៅអី  មាន ៤ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ១៤ ០០០ ដុល្លារ ដល់ ១៧ ៤០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Jetour X90 Plus បង្ហាញខ្លួនលើកដំបូងនៅក្នុងឆ្នាំ ២០១៩ និងទទួលបានការកែមុខមាតថ្មីនៅក្នុងឆ្នាំ ២០២១ ។ សម្រាប់ម៉ូឆ្នាំ ២០២៤ នេះ មានប្រវែងតួខ្លួនសរុប ៤ ៨៥៨ ម.ម ទទឹង ១ ៩២៥ ម.ម កំពស់ ១ ៧៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ដោយការឌីស្សាញនៅផ្នែលខាងមុខមានបំពាក់ប៉ាណាមួយផ្ទាំងធំស្រោបដោយគ្រូម៉េ ជាប់សងខាងចង្កៀងមុខ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់មកជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្តទំហំ ១២,៣ អ៉ីញរួមចូលគ្នាជាអេក្រង់ភ្លោះ កៅអីនិងដៃចង្កូតស្រោបដោយស្បែក កន្លែងសាកថ្មឥតប្រើខ្សែ និងភ្លើងលម្អផងដែរ ។ លើសពីនេះ ក៏មានប្រព័ន្ធចេញ-ចូលចំណតដោយស្វ័យប្រវត្តិ ប្រព័ន្ធផ្តល់សញ្ញាមកពីផ្នែកចំហៀង និងប្រព័ន្ធជំនួយមិនចាកគន្លងផ្លូវជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម