Jetour បង្ហាញគំរូរថយន្ត T-3 ប្រភេទ SUV Off-Road កម្លាំងខ្លាំងជាង ១ ពាន់សេស

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Jetour T-3 ប្រភេទ SUV ដែលជាម៉ូដែលផ្តោតលើការបើកបរលើផ្លូវពិបាកៗ ឬ​ Off-Road ដែលនឹងផ្តល់ជូនប្រភេទអគ្គិសនី និង Plug-in hybrid នៅឯពិព័រណ៌រថយន្ត Shanghai Auto Show ប្រទេសចិន ។

គួរឲ្យដឹងថា បច្ចុប្បន្ន Jetour លក់រថយន្តប្រភេទ SUV ចំនួន ១៣ ម៉ូដែល រួមទាំងអគ្គិសនីសុទ្ធចំនួន ១ និងបានបន្ថែមនៅរថយន្តថ្មីចំនួន ៦ ម៉ូដែលទៀតកាលពីខែមុន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ផលិតនៅលើគ្រោងឆ្អឹង Kunlun platform មានប្រវែងសរុប ៥,៣ ម៉ែត្រ ទទឹង ២ ម៉ែត្រ កំពស់ ១,៩ ម៉ែត្រ និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ម៉ែត្រ ។ Jetour T-3 នេះ ជារថយន្តកាប៊ីន ២ ជួរ មានកៅអីចំនួន ៤ ហើយការបើកទ្វារដែលឃើញថាដូចទៅនឹងរថយន្ត Rolls-Royce ដែលឲ្យឈ្មោះថា suicide doors ។ មិនត្រឹមតែប៉ុណ្ណោះ គ្រោងឆ្អឹងនេះ ធ្វើឲ្យ T-3 មានសមត្ថិភាពបើកបរដោយស្វ័យប្រវត្តិកម្រិត ៤ ទៀតផង ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Jetour T-3 នឹងដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ៤ ដែលអាចផលិតកម្លាំងបានដល់ទៅ ១ ៣០០ សេស និងអាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយះពេល ៣ វិនាទីប៉ុំណ្ណោះ ។ លើសពីនេះ ក៏បានបំពាក់ជាមួយអាគុយដែលសាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ១៤០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម