[ទីផ្សារបរទេស] ក្រុមហ៊ុនយក្សប៉ៃតង់ Kawasaki បានធ្វើការបញ្ចេញនូវម៉ូតូ Meguro K3 ស៊េរីឆ្នាំ២០២២ ជាផ្លូវការនៅក្នុងប្រទេសជប៉ុន។
សម្រាប់ម៉ាកយីហោ Meguro ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩២៤ ជាក្រុមហ៊ុនផលិតម៉ូតូធំ ហើយ Kawasaki បានបន្តប្រវត្តិដ៏យូរលង់របស់ Meguro រហូតមកដល់សព្វថ្ងៃនេះ។
សម្រាប់ម៉ូឌែលឆ្នាំ២០២២ គឺជាម៉ូឌែលបែប Classic ដែលបានឌីស្សាញកាន់តែប្រណិត បន្ថែមជាមួយនឹងការអនុម័តទៅលើស្តង់ដារនៃការបញ្ចេញឧស្ម័នផងដែរ។
ម៉ូតូ Kawasaki Meguro K3 ប្រើប្រាស់ម៉ាស៊ីនទំហំ ២ស៊ីទ្បាំង ចំណុះ ៧៧៣ សេសេ ផលិតកម្លាំង ៥២សេះ និងកម្លាំងរមួល ៦១ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងចង្កឹះលេខ ៥ វគ្គ។
យ៉ាងណាមិញចំពោះតម្លៃនៃម៉ូតូ Kawasaki Meguro K3 ស៊េរីឆ្នាំ២០២២ មិនទាន់មានព័ត៌មានណាមួយបានបញ្ជាក់នៅទ្បើយទេ៕
ប្រភព៖ greatbiker