Kawasaki បានដាក់បង្ហាញនូវម៉ូតូចង្កឹះលេខបែប Classic សម្រាប់ទីផ្សារនៅជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូយក្សបៃតង Kawasaki បានធ្វើការដាក់បង្ហាញជាផ្លូវការនូវម៉ូឌែល Meguro K3 ស៊េរីឆ្នាំ ២០២២ ប្រភេទចង្កឹះលេខ រូបរាងបែប Classic, ម៉ាស៊ីនខ្លាំង និងបំពាក់ប្រព័ន្ធហ្វាំ្រង ABS ស្តង់ដារកម្រិតខ្ពស់របស់ Kawasaki សម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន។

ម៉ូតូ Meguro K3 បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ៧៧៣សេសេ ទំហំ ២ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៥២សេះ និងកម្លាំងរមួល ៦២ញ៉ូតុនម៉ែត្រ ហើយភ្ជាប់ជាមួយនឹងប្រអប់ចង្កះលេខ ៥ វគ្គ។ ហើយម៉ូតូ Meguro K3 បានបំពាក់នូវប្រព័ន្ធហ្វាំ្រងឌីសមុខ-ក្រោយជាមួយនឹង ABS ស្តង់ដារកម្រិតខ្ពស់របស់ Kawasaki ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែករូបរាងរបស់ម៉ូតូ Meguro K3 រចនាទ្បើងបែប Classic ដែលបានបំពាក់មកជាមួយនឹងចង្កៀងមុខរាងមូល, កុងទ័រសម្រាប់បង្ហាញព័ត៌មានសាំង ឬល្បឿន, សំបកកង់ខាងមុខ ១០០/៦០ និងក្រោយ ១៣០/៨០ និងធុងផ្ទុកសាំងបានចំណុះរហូតដល់ ១៥ លីត្រ ។

សូមបញ្ជាក់ថាម៉ូតូចង្កះលេខ Kawasaki Meguro K3 ស៊េរីឆ្នាំ ២០២២ មិនទាន់មានព័ត៌មានណាបានបង្ហាញអំពីតម្លៃនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម