តាមការចុះផ្សាយរបស់ Motoring.com បានឲ្យដឹងថាក្រុមហ៊ុនកូរ៉េខាងត្បូង Kia កំពុងត្រៀមរថយន្ត SUV ខ្នាតធំដើម្បីប្រកួតប្រជែងនឹងរថយន្ត Toyota Prado ហើយវាក៏អាចជាគូប្រជែងរបស់ Toyota Land Cruiser ផងដែរ។
ជាមួយការប្រើប្រាស់ប្រព័ន្ធបើកបរប៉ុងពីរថ្មី និងការប្រើប្រាស់នូវគ្រោងឆ្អឹងរបស់រថយន្តភីកអាប់អនាគតរបស់ Kia អាចឲ្យគេបង្កើតបាននូវរថយន្ត SUV ដែលមានកម្លាំងខ្លាំង អាចបើកបរលើគ្រប់ស្ថានភាពផ្លូវ មិនចាញ់រថយន្ត Toyota Land Cruiser ឡើយ។
លោក Roland Rivero ជានាយកផ្នែកផលិតផលរបស់ Kia ប្រចាំនៅប្រទេសអូស្ត្រាលីធ្លាប់បាននិយាយអំពីមហិច្ឆតាចង់ផលិតរថយន្ត SUV កម្លាំងខ្លាំង ដែលលោកបានបង្ហាញក្ដីរំពឹងថារថយន្តប្រភេទនេះអាចនឹងបង្ហាញមុខលើទីផ្សារនាឆ្នាំ ២០២៣៕