Kia នៅអាមេរិក បង្កើតប្រវត្តិសាស្ត្រខែកក្កដាមិនធ្លាប់មានពីមុនមក

ឧស្សាហកម្ម​រថយន្ត​នៅ​សហរដ្ឋអាមេរិក​ចាប់​ផ្ដើម​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ដូច​ជា​ក្រុមហ៊ុន​ Mazda ចំនួន​លក់​ប្រចាំ​ខែ​កក្កដា ឆ្នាំ ២០២០ ​មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ហើយ​ Hyundai ក៏​​មាន​សន្ទុះ​ងើប​ឡើង​វិញ​ដោយ​សារ​រថយន្ត Palisade របស់​ខ្លួន​ផង​ដែរ។

ពេល​នេះ Kia បាន​បញ្ចេញ​តួ​លេខ​ចំនួន​លក់​រាយ​ប្រចាំ​ខែ​កក្កដា ឆ្នាំ ២០២០ នៅ​ក្នុង​សហរដ្ឋអាមេរិក ដែល​តួ​លេខ​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​បំផុត។ ទោះ​បី​ជា​​ជំងឺ​កូវីដ​១៩​បន្ត​រាតត្បាត​មែន ប៉ុន្តែ Kia អាច​លក់​រថយន្ត​បាន ៥២ ៤៧៩​គ្រឿង កាល​ពី​ខែកក្កដា ដែល​ជា​ប្រវត្តិសាស្ត្រ​​ថ្មី​មួយ​ប្រចាំ​ខែ​កក្កដា មិន​ធ្លាប់​ជួប​ពី​មុន​មក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ដែល​លក់​ដាច់​ខ្លាំង​ជាង​គេ​របស់ Kia គឺ​ម៉ូដែល Sorento និង Sportage ដែល​សុទ្ធ​សឹង​ជា​រថយន្ត​ SUV។ ចំណែក​​រថយន្ត​ Telluride ក៏​​មាន​តម្រូវ​ការ​ខ្ពស់​ផង​ដែរ ដែល​ចំនួន​លក់​មាន​ការ​កើន​ឡើង ៦៨,៣% ធៀប​នឹង​ខែ​មុន។

រថយន្ត​ដែល​លក់​បាន​តិច​បំផុត​របស់​ Kia គឺ​ម៉ូដែល​ K900 ដែល​លក់​បាន​ត្រឹម ២៥គ្រឿង តាម​ពី​ក្រោយ​ដោយ​រថយន្ត​ Cadenza ដែល​លក់​បាន​ ១០០​គ្រឿង៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម