Kia អូសទាញបានជើងខ្លាំងរបស់ BMW ម្នាក់ទៀត លើកនេះគឺអ្នកឌីហ្សាញរថយន្ត

ក្រុមហ៊ុន​ Kia និង​ក្រុមហ៊ុន​មេ​ Hyundai Motor Group បាន​ឆ្មក់​យក​​អតីត​បុគ្គលិក​ជា​ច្រើន​រូប​នា​​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ដូច​ជា​អ្នក​ឌីហ្សាញ​ឈ្មោះ Karim Habib និង​ប្រធាន​ផ្នែក​វិស្វករ​​នៅ BMW M ឈ្មោះ Albert Biermann ជា​ដើម។

Jochen Paesen

ចុង​ក្រោយ​នេះ​គឺ​គេ​អូស​ទាញ​បាន​អតីត​បុគ្គលិក BMW ម្នាក់​ទៀត​គឺ​​ Jochen Paesen ដែល​ថ្មីៗ​នេះ​លោក​កាន់​តួនាទី​ជា​​​អ្នក​ចាត់​ការ​ការ​ឌីហ្សាញ​ផ្នែក​ខាង​ឲ្យ​ក្រុមហ៊ុន​រថយន្ត NIO។ មុន​ចូល​ធ្វើ​ការ​នៅ NIO លោក​ធ្លាប់​ធ្វើ​ការ​នៅ​ Volkswagen ហើយ​ជា​អ្នក​ចូល​រួម​ឌីហ្សាញ​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​ភីកអាប់ Amarok។

Vision Efficient Dynamics Concept

យ៉ាងណាក្ដី Paesen គឺ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ស្នាដៃ​លេច​ធ្លោ​​ដែល​មាន​នៅ BMW ដែល​លោក​បាន​ធ្វើ​ជា​មេ​ផ្នែក​ឌីហ្សាញ​សម្រាប់​រថយន្ត​ Vision Efficient Dynamics Concept និង​ធ្វើ​ការ​លើ 6-Series ផង​ដែរ។ បន្ថែម​ពី​នេះ Paesen ធ្លាប់​ជា​ប្រធាន​ផ្នែក​ឌីហ្សាញ​ផ្ទៃ​ខាង​ក្នុង​សម្រាប់ BMW I និង​មេ​ដឹក​នាំ​គម្រោង​ការ​ឌីហ្សាញ​ផ្នែក​ខាង​ក្នុង​សម្រាប់ BMW 7-Series និង M4 GTS ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូល​ធ្វើ​ការ​នៅ Kia លោក Paesen នឹង​កាន់​មុខ​តំណែង​ជា​អនុប្រធាន​នៃ​ក្រុម​ឌីហ្សាញ​ផ្ទៃ​ខាង​​ក្នុង​ និង​តាំង​មូលដ្ឋាន​នៅ​ Kia Design Center នា​ទីក្រុង Namyang ប្រទេស​កូរ៉េ​ខាង​ត្បូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម