Kia K5 តម្លៃខ្ទង់ជិត ៤ម៉ឺនដុល្លារ ចេញលក់នៅលើទីផ្សារប្រទេសវៀតណាម

បន្ទាប់ពី Kia K3 ក្រុមហ៊ុននាំចូលរថយន្ត Thaco បានបន្តដាក់លក់ម៉ូដែល Kia K5 ដោយជំនួសម៉ូដែល Kia Optima ពីមុន បើប្រៀបធៀបទៅនឹង Optima រថយន្ត Kia K5 មានការផ្លាស់ប្តូរទាំងស្រុង ការរចនាទាន់សម័យ និងបែបស្ព័រ ខណៈរថយន្តនេះមានជម្រើស ៣ ប្រភេទ រួមមាន ២.០ Luxury, ២.០ Premium និង ២.៥ GT-Line ដែលមានតម្លៃ ៣៧,៨៩៧ ដុល្លារ​, ៤០,៥១៤ ដុល្លារ​ និង ៤៤,៨៧៥ ដុល្លា​រ។

ដោយមើលឃើញពីផ្នែកខាងមុខ Kia K5 មានប៉ាណាលក្ខណៈ “ច្រមុះខ្លា”  រន្ធខ្យល់ត្រូវបានដាក់ទាបជាង ខណៈកាងខាងមុខរចនាបែប hydrofoil ដោយកាងខាងក្រោមមានការរចនារាងដូចស្លាប ក្នុងការជួយរថយន្តនៅពេលបើកបរល្បឿនលឿន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយមានការប្រើគ្រោងឆ្អឹងដូចគ្នាជាមួយ Hyundai Sonata ជំនាន់ទី ៨ រថយន្តនេះមានប្រវែងសរុប ៤៩,០៥ មីលីម៉ែត្រ ទទឹង ១,៨៦០​ មីលីម៉ែត្រ កម្ពស់ ១,៤៦៥ មីលីម៉ែត្រ ប្រវែងពីកង់មុខ-ក្រោយ ២,៨៥០ មីលីម៉ែត្រ, កំពស់ដី ១៣៥ មីលីម៉ែត្រ ។

Kia K5 ត្រូវ​បាន​បំពាក់​ដោយ​យ៉ាន់​ស្ព័រ​ទំហំ ១៨ អ៊ីញ រួមជាមួយតួ​រថយន្ត​មាន​ chrome ​លាតសន្ធឹង​ពី​កញ្ចក់​ខាងលើ​ទៅ​ខាង​ក្រោយ​រថយន្ត កាងខាងក្រោយជាមួយនឹងការរចនាបែប aerodynamic  រួមបញ្ជូលគ្នាជាមួយបំពង់ស៊ីមាំង២ និង កាងលំអ​ជាដើម។

សម្រាប់ផ្នែកខាងក្នុងរបស់ Kia K5 ក៏មានរូបរាងបែបស្ព័រផងដែរ, កៅអីពូកស្បែក និង ដៃចង្កូតស្បែក ភ្ជាប់ជាមួយប៉ូតុងបញ្ឆេះរថយន្ត និង gearshift paddles ខាងក្រោយ, កុងទ័រឌីជីថល ទំហំ ១២,៣ អ៊ីញ, អេក្រង់ព័ត៌មានកម្សាន្ត ១០,២៥ អ៊ីញ មានមុខងារ Apple CarPlay និង Android Auto។ បន្ថែមជាមួយកៅអីអ្នកបើកបរភ្ជាប់មុខងារមុខងារកំដៅ និងបញ្ជាទិសដៅ ១០របៀប ឬ ៦របៀប សម្រាប់កៅអីអ្នកដំណើរ បន្ថែមជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលមានរន្ធសាក USB ចំនួន ២, ភ្លើងលម្អចំនួន ៦៤ពណ៌,  ដំបូលបើក និងឧបករណ៏បំពងសំឡេង១២ ចំនុចម៉ាក Bose​។

ម៉ូដែល Kia K5 GT-Line ដំណើរការដោយម៉ាស៊ីន Smartstream​ ចំណុះ ២,៥ លីត្រ GDI ដែលមានកម្លាំង ១៩១ សេះ និងកម្លាំងរមួល ២៤៦ ញ៉ូតុនម៉ែត្រ រួមផ្សំជាមួយនឹងប្រអប់លេខអូតូ ៨ វគ្គ. សម្រាប់ប្រភេទ Premium និង Luxury ត្រូវបានបំពាក់ដោយម៉ាស៊ីន Nu ២,០ លីត្រ MPI បង្កើតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ១៩២ ញ៉ូតុនម៉ែត្រ រួមបញ្ចូលគ្នាជាមួយប្រអប់លេខអូតូ ៦ វគ្គ។

Kia K5 ក៏មានមុខងារបើកបរចំនួន ៤រួមមាន Comfort, Eco, Sport និង Smart ដែលត្រូវបានកែសម្រួលតាមរយៈប៊ូតុង Drive Mode៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម