រថយន្ត Kia Sorento ស៊េរីឆ្នាំ ២០២១ ដែលជាជំនាន់ទីបួន បានចេញលក់ជាផ្លូវការនៅប្រទេសវៀតណាម ដែលមានតម្លៃចាប់ពីប្រមាណ ៤៦ ៥៧២ដុល្លារ ដល់ថ្លៃបំផុត ៥៨ ២២៨ដុល្លារ។
រថយន្ត SUV របស់ក្រុមហ៊ុនកូរ៉េខាងត្បូងនេះមានការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង ដែលមើលទៅទាន់សម័យជាងមុន និងមានភាពស្រស់ស្អាតជាងរថយន្តជំនាន់មុន។ រថយន្តនេះដែរមានបំពាក់បច្ចេកវិទ្យាសុវត្ថិភាពជាច្រើន ដែលអាចឲ្យវាយកឈ្នះរថយន្ត Hyundai Santa Fe ដែលជាគូប្រជែងដ៏ខ្លាំងក្លាមួយ។
នៅទីផ្សារប្រទេសវៀតណាម រថយន្ត Kia Sorento ជំនាន់ថ្មីមានដាក់លក់ជាមួយជម្រើសចំនួន ៧ប្រភេទ ដែលមាន៤ប្រភេទជាម៉ាស៊ីនម៉ាស៊ូតមានតម្លៃចាប់ពីប្រមាណ ៤៦ ៥៧២ដុល្លារ ដល់ថ្លៃបំផុត ៥៨ ២២៨ដុល្លារ។ ចំណែក៣ប្រភេទទៀតប្រើម៉ាស៊ីនសាំង មានតម្លៃចាប់ពីប្រមាណ ៤៧ ៤៣១ដុល្លារ ដល់ប្រមាណ ៥៦ ០៧៣ដុល្លារ។
ប្រភេទម៉ាស៊ីនម៉ាស៊ូតមានបំពាក់ម៉ាស៊ីន Smartstream ចំណុះ ២,២លីត្រ ដែលផលិតកម្លាំងបាន ១៩៨សេះ។ ចំណែកប្រភេទម៉ាស៊ីនសាំងវិញគឺជាម៉ាស៊ីន Smartstream ចំណុះ ២,៥លីត្រ ដែលមិនទាន់ដឹងពីកម្លាំងនៅឡើយ។ បើនៅសហរដ្ឋអាមេរិកប្រភេទម៉ាស៊ីនសាំង អាចផលិតកម្លាំងបាន ២៧៧សេះ៕