Kubota បញ្ចេញគំរូត្រាក់ទ័រអគ្គិសនីសុទ្ធ រួមបញ្ចូលនៅបច្ចេកវិទ្យា Ai ដ៏ឆ្លាតវៃ

[បរទេស] ក្រុមហ៊ុនផលិតត្រាក់ទ័រ Kubota បានធ្វើការដាក់បង្ហាញចេញគំរូត្រាក់ទ័រ Kubota Agri Concept ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធបែបអនាគតរួមបញ្ចូលនៅបច្ចេកវិទ្យា AI នៅឯពិព័រណ៍រថយន្ត CES 2024 ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក ។

គំរូត្រាក់ទ័រនេះ បានបំពាក់ជាមួយឧបករណ៍កសិកម្មជំនាន់ក្រោយដែលមានលក្ខណៈពិសេសជាច្រើន រួមទាំងបច្ចេកវិទ្យារាវរកឧបសគ្គ ប្រតិបត្តិការស្វយ័ត និងសមត្ថភាពក្នុងការប្រមូលទិន្នន័យដែលអាចទទួលស្គាល់ភាពខុសគ្នារវាងដំណាំ និងថ្ម ព្រមទាំងមនុស្ស និងសត្វផងដែរ។ លើសពីនេះ ក៏អាចមានប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទៅ រួមទាំងការកាត់ស្មៅ និងការភ្ជួរដីទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូត្រាក់ទ័រនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៦ ខណៈ Kubota មិន​បានបង្ហាញព័ត៌មាន​លម្អិត​ច្រើន​ទេ ប៉ុន្តែ​បាន​និយាយ​ថា Agri មាន​សមត្ថភាព​សាក​ថ្ម​លឿន​ដែល​អាច​សាក​ពី ១០%-៨០% ប្រើ​​រយៈពេល​តិច​ជាង ៦ នាទី។

ជាមួយគ្នានេះ លោក Todd Stucke ប្រធានសាជីវកម្ម Kubota Tractor បាននិយាយថា ពួកយើងកំពុងវិវត្តន៍ឱ្យកាន់តែមានភាពវៃឆ្លាត ដោយដាក់ Date និង AI ដល់អ្នកប្រើប្រាស់ ដើម្បីធ្វើឱ្យអ្វីៗកាន់តែងាយស្រួល ផលិតភាព និងប្រសិទ្ធភាពជាងមុន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម