Kymco ដាក់លក់នូវម៉ូតូ KRV 180i DDS សម្រាប់ទីផ្សារហ្វីលីពីន តម្លៃខ្ទង់ ៣ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូតៃវ៉ាន់ Kymco បានប្រកាសចេញលក់នូវម៉ូតូ KRV 180i DDS ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងស្អាត ម៉ាស៊ីនខ្លាំង និងអ្វីកាន់តែពិសេសនោះគឺបំពាក់នូវគ្រឿងទំនើប។

ម៉ូតូ ​KRV 180i DDS បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ១៧៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid-Cooled ផលិតកម្លាំង ១២,៥សេះ និងកម្លាំងរមួល ១៥,៦ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។ ហើយទម្ងន់របស់ម៉ូតូនេះ ១៤៣ គីឡូក្រាម និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៧,២ លីត្រទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះរូបរាងម៉ូតូ Scooter នេះទទួលបានការរចនាទ្បើងបែបស្ព័រមើលទៅកាន់តែកាចដោយបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល LCD អាចភ្ជាប់នឹងទូរស័ព្ទ, រន្ធសាកថ្មចល័តនៅក្នុងប្រអប់ដាក់ឥវ៉ាន់ខាងមុខ។ ខណៈដែលប្រអប់ផ្ទុកឥវ៉ានក្រោមអីអាចដាក់មួកសុវត្ថិភាពផងដែរ។

សម្រាប់ម៉ូតូ Kymco KRV 180i DDS ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ៣ ២៣៥ ដុល្លារសហរដ្ឋអាមេរិក នៅលើទីផ្សារហ្វីលីពីន៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម