Kymco DTX 125 និង DTX 360 ត្រៀមបង្ហាញខ្លួននៅប្រទេសអេស្ប៉ាញ

[ទីផ្សារបរទេស] ក្រុមហ៊ុន Kymco របស់តៃវ៉ាន់ បានបញ្ចេញនូវម៉ូតូ ២ ម់ូឌែល DTX 125 និង DTX 360 ដែលជាប្រភេទ SUV អាចជិះលើផ្លូវធម្មតា និង Off-road ដោយត្រៀមបង្ហាញខ្លួននៅប្រទេសអេស្ប៉ាញ។

ម៉ូតូ Kymco DTX ទាំងនេះទទួលបានការឌីហ្សាញដោយបំពាក់នូវប្រព័ន្ធភ្លើងជុំវិញម៉ូតូ LED, កុងទ័រឌីជីថល LCD និងរន្ធសាក USB ពីរកន្លែងដែលនៅជិតប្រអប់ផ្ទុកខាងមុខ។ បន្ថែមពីនេះវាក៏មានភ្ជាប់មកជាមួយប្រព័ន្ធ Traction Control និងប្រព័ន្ធ Dual Channel ABSផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះថាមពលនៃម៉ូតូ Kymco DTX 125 ប្រើប្រាស់ម៉ាស៊ីនសាំង ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង liquid-cooled ចំណុះ ១២៥សេសេ ផលិតកម្លាំង ១២សេះ និងកម្លាំងរមួល ១១ ញ៉ូតុនម៉ែត្រ។ ខណៈដែល Kymco DTX ក៏បានប្រើប្រាស់ម៉ាស៊ីនសាំង ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ៣៥០សេសេ ផលិតកម្លាំង ២៨សេះ និងកម្លាំង ២៩ញ៉ូតុនម៉ែត្រ។

សូមបញ្ជាក់ថាម៉ូតូ Kymco DTX 125 និង DTX 360 ស៊េរីឆ្នាំ ២០២២ ត្រៀមបង្ហាញខ្លួននាខែក្រោយនេះ ប៉ុន្តែក្រុមហ៊ុនផលិតមិនទាន់បានប្រកាសពីតម្លៃជាផ្លូវការទេនៅពេលនេះ។ ហើយម៉ូតូនេះនឹងក្លាយជាគូប្រជែងដ៏គួរឱ្យចាប់អារម្មណ៍មួយចំពោះ Yamaha X-Ride 125 និង Aprilia SR GT 125 ក៏ដូចជា Honda ADV360៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម