Lada ផ្អាកផលិតកម្មនៅរុស្ស៊ី ​ដោយសារកង្វះខាតការផ្គត់ផ្គង់ បន្ទាប់ពីរុស្សីត្រូវបានកាត់ផ្តាច់ពីពាណិជ្ជកម្មពិភពលោក

[ទីផ្សារបរទេស] ការដាក់ទណ្ឌកម្មបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងបង្ហាញពីចំនួនផលិតកម្មក្នុងស្រុកជាមួយ Lada បានបញ្ឈប់ប្រតិបត្តិការនៅក្នុងទីក្រុង Togliatti និង Izhevsk នៅថ្ងៃទី ៥, ៩ និង ១១ ខែមីនា។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន AvtoVAZ បាននិយាយថា កម្មករនឹងទទួលបានប្រាក់ចំណូលមួយផ្នែកឬឈប់សម្រាកក្នុងអំឡុងពេលនៃការបង្កកផលិតកម្ម ខណៈពេលដែលអ្នកដែលធ្វើការក្នុងវិស័យដូចជាសេវាកម្មអតិថិជននឹងមិនរងផលប៉ះពាល់ទេ។

រោងចក្រ AvtoVAZ ‘Togliatti ដែលត្រូវបានសាងសង់នៅលើច្រាំងទន្លេវ៉ុលកាគឺគ្រប់គ្រាន់ពឹងផ្អែកផលិតដោយដោយខ្លួនឯង ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តបានពឹងផ្អែកកាន់តែខ្លាំងឡើងលើផ្នែកខាងក្រៅនៅក្នុងមួយទសវត្សរ៍កន្លងមកនេះ។ ដូចដែលបានរាយការណ៍ដោយ The Wall Street Journal ជាង ២០% នៃផ្នែកដែលត្រូវការសម្រាប់ផលិតរួមទាំងគ្រឿងបន្លាស់អេឡិចត្រូនិចកំពុងមកពីខាងក្រៅព្រំដែនរុស្ស៊ី ដែលធ្វើឲ្យក្រុមហ៊ុនមិនអាចបន្តប្រតិបត្តិការបន្ទាប់ពីប្រទេសនេះត្រូវបានកាត់ផ្តាច់ពីពាណិជ្ជកម្មពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ បើយោងតាមគេហទំព័រផ្លូវការរបស់ Renault Lada មានអ្នកចែកចាយជាង ៣០០ នៅក្នុងប្រទេសរុស្ស៊ី ហើយមានវត្តមាននៅក្នុងប្រទេសជាង ២០ ផ្សេងទៀតជាមួយនឹងត្រកូល៥ម៉ូដែល Vesta, XRAY, Largus, Granta និង Niva នៅឆ្នាំ ២០២១ Lada បានលក់រថយន្តចំនួន ៣៥០,៧១៤គ្រឿងនៅក្នុងប្រទេសរុស្ស៊ី ដែលស្មើនឹង ២១% នៃការលក់រថយន្តថ្មីរបស់ប្រទេស ដែល Lada នាំមុខគេអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ។

នេះធ្វើឲ្យប្រទេសរុស្ស៊ីក្លាយជាទីផ្សារធំទីពីរសម្រាប់ក្រុមហ៊ុន Renault Group នៅពីក្រោយប្រទេសបារាំង ដោយ Lada បានកាន់កាប់ ១២% នៃការលក់សរុបរបស់ក្រុមបារាំងកាលពីឆ្នាំមុន និងបង្កើតប្រាក់ចំណេញ ១៨១ លានដុល្លារសម្រាប់ក្រុមហ៊ុន។ តាមការព្យួករណ៍ សង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Renault បាត់បង់ ៣៥% នៃតម្លៃរបស់ពួកគេចាប់តាំងពីខែមុន។

កាលពីសប្តាហ៍មុនក្រុមហ៊ុន AvtoVAZ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើផលប៉ះពាល់នៃទណ្ឌកម្មដោយនិយាយថាពួកគេបានបន្តតាមដានស្ថានភាព។ ទោះជាយ៉ាងណាក៏ដោយ ដរាបណាសង្រ្គាមនៅតែបន្ត អ្វីៗនឹងកាន់តែអាក្រក់ទៅៗសម្រាប់មនុស្ស និងអាជីវកម្មកាន់តែធំជាងមុន ដោយសារសេដ្ឋកិច្ចមានទំនាក់ទំនងគ្នាទៅវិញទៅមក។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តភាគច្រើនបានបិទជាបណ្តោះអាសន្ននៅប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីរួមមាន Hyundai, Ford, និង Volkswagen ដោយរដ្ឋាភិបាលរុស្ស៊ីបានគំរាមធ្វើជាម្ចាស់រោងចក្ររបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម