Lamborghini ថា ពួកគេមិនមានគម្រោងក្នុងការពន្យាពេលក្នុងការចេញលក់ឡាន EV ថ្មីរបស់ពួកគេនោះទេ

កាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Lamborghini លោក Stephan Winkelmann បានធ្វើការប្រកាសបញ្ជាក់ថា ពួកគេនឹងដាក់បង្ហាញចេញលក់នូវរថយន្តអគ្គិសនី Lamborghini Lanzador ប្រភេទ crossover EV ដែលជារថយន្តម៉ូដែលទី ៤ របស់ពួកមុនឆ្នាំ២០៣០ ពោល គឺមិនមានបំណងធ្វើការពន្យាពេលក្នុងការចេញលក់នោះឡើយ បើទោះបីជាស្ថានភាពទីផ្សារនៃការលក់រថយន្ត EV នាពេលបច្ចុប្បន្នមិនសូវមានភាពល្អក៏ដោយ។

គាត់បានទទួលស្គាល់ថា ទោះបីជាទីផ្សារអគ្គិសនីសព្វថ្ងៃកំពុងប្រឈមនឹងការធ្លាក់ចុះក៏ដោយ ក្រុមហ៊ុននៅតែមានភាពបត់បែនក្នុងការសម្រេចចិត្តអំពីការចេញលក់រថយន្តអគ្គិសនីម៉ូឌែលថ្មីនេះ។ ទោះយ៉ាងណា Lamborghini មិនមានគម្រោងលុបចោល ឬពន្យារពេលគម្រោង EV នេះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន Lamborghini មានរថយន្តកូនកាត់អគ្គិសនីចំនួន ៣ម៉ូឌែល រួមមាន Lamborghini Urus SUV, Temerario និង Revuelto ដែលកំពុងក្លាយជារថយន្តដែលទទួលបានការគាំទ្រពីអតិថិជន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម