ក្រុមហ៊ុន Lamborghini បានប្រកាសក្នុងសេចក្ដីថ្លែងការណ៍មួយថារោងចក្រនៅតំបន់ Sant’Agata Bolognese នៃប្រទេសអ៊ីតាលី នឹងត្រូវបិទចាប់ពីថ្ងៃទី ១៣ ដល់ ២៥ ខែមីនា ជាការគាំទ្រដល់ការណែនាំរបស់រដ្ឋាភិបាលក្រោយពីមានការផ្ទុះ COVID-19 ធ្ងន់ធ្ងរនៅប្រទេសនេះ។
គួរដឹងថាម៉ាករថយន្ត Lamborghini ទាំងអស់គឺសុទ្ធតែផលិតផលនៅរោងចក្រខាងលើ ដែលមានន័យថាអំឡុងប្រមាណ ២ សប្ដាហ៍ទៀត ទើបមានការផលិតរថយន្ត Lamboghini ថ្មីៗ។
កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី លោក Giuseppe Conte បានបញ្ជាឲ្យបិទហាងទាំងអស់នៅអ៊ីតាលីរហូតដល់ថ្ងៃទី ២៥ ខែមីនា លើកលែងតែហាងលក់គ្រឿងទេស ឱសថស្ថាន និងហាងមួយចំនួនទៀត៕