ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Lamborghini ចុះប៉ាតង់ឈ្មោះ Revuelto ថ្មី ទំនងជាម៉ូដែលអគ្គិសនី នាពេលអនាគត

Lamborghini ចុះប៉ាតង់ឈ្មោះ Revuelto ថ្មី ទំនងជាម៉ូដែលអគ្គិសនី នាពេលអនាគត

ក្រុមហ៊ុន Lamborghini បានចុះប៉ាតង់ឈ្មោះថ្មី «Revuelto» នៅអឺរ៉ុប។ ស្របពេលដែលយើងមិនទាន់ដឹងថា តើឈ្មោះនេះនឹងត្រូវប្រើលើរថយន្តប្រភេទណាឲ្យប្រាកដ គេសង្ស័យថា វាជារថយន្តអគ្គិសនីនាពេលអនាគតរបស់ Lamborghini។

ដំបូងឡើយ គេបានប្រទះឃើញការចុះប៉ាតង់ឈ្មោះ Revuelto ថ្មីនេះ ទាំងជាមួយការិយាល័យពាណិជ្ជសញ្ញាអ៊ីតាលី ក៏ដូចជាជាមួយការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនត្រូវបានដាក់នៅសហរដ្ឋអាមេរិកនោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឯកសារនោះបង្ហាញថា Lamborghini មានបំណងអនុវត្តពាណិជ្ជសញ្ញានេះ ទៅលើទំនិញចំនួន ៤ ប្រភេទសំខាន់ៗ។ ក្នុងនោះ វាមានផ្តោតទាំងស្រុងលើយានយន្ត រួមទាំង រថយន្តអគ្គិសនី ខណៈផ្នែកផ្សេងទៀតផ្តោតលើផលិតផលបន្ថែម។

លោក Stephen Winkleman នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lamborghini ធ្លាប់បាននិយាយជាសាធារណៈថា រថយន្តអគ្គិសនីគ្រប់ម៉ូដែលទាំងអស់ នឹងត្រូវបានបង្ហាញខ្លួនមុនពេល Urus អគ្គិសនី មកដល់ទីផ្សារ។ គួរឲ្យដឹងថា Lamborghini គ្រោងនឹងចេញរថយន្តគអ្គិសនីនាពេលប៉ុន្មានឆ្នាំខាងមុខនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម