Lamborghini ចេញឡាន Huracan Tecnica ថ្មី កម្លាំង ៦៣១សេះ រត់ពីកុងទ័រ ០-១០០ ប្រើពេល ៣,២វិនាទី

ក្រុមហ៊ុន Lamborghini ទើបតែបានប្រកាសចេញរថយន្ត Huracan ម៉ូដែលថ្មីមួយទៀត ហៅថា Tecnica ដែលផ្តោតតាមម៉ូដែល Huracan Evo RWD និង STO។

រថយន្ត Lamborghini Huracan Tecnica ត្រូវបានឌីហ្សាញឡើងដោយផ្តោតលើការបើកបរនៅលើដងផ្លូវសាធារណៈ និងទីលានប្រណាំងផងដែរ។ Lamborghini ក៏បានអះអាងថា រថយន្តនេះគឺសម្រាប់អ្នកចង់បានការបើកបរដ៏សប្បាយរីករាយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huracan Tecnica បំពាក់ម៉ាស៊ីន V10 ដូចទៅនឹងម៉ូដែល Huracan ដែរ ប៉ុន្តែមិនមែនបង្កើតកម្លាំងបានត្រឹម ៦០២សេះ និង កម្លាំងរមួល ៥៦០ញ៉តុនម៉ែត្រដូច Huracan នោះទេ ផ្ទុយទៅវិញគឺ ៦៣១សេះ និង ៥៦៥ញ៉ូតុនម៉ែត្រ។

ក្រឡេកទៅមើលកាងកន្ទុយត្រីខាងក្រោយរបស់វា គឺយកតាមម៉ូដែល STO ប៉ុន្តែ Lamborghini អះអាងថា វាជួយដល់ downforce ប្រសើរជាងមុន ៣៥ភាគរយឯណោះ បើប្រៀបធៀបជាមួយ EVO RWD។

ក្រៅពីនោះ Lamborghini ក៏បានបង្ហាញពីការប្រៀបធៀបទម្ងន់របស់វាដែរ គឺ ១ ៣៧៩គីឡូក្រាម លើម៉ូដែល Tecnica, ១ ៣៨៩គីឡូក្រាម លើ EVO RWD និង ១ ៣៣៩គីឡូក្រាម លើ STO។

ចំពោះល្បឿនពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង មិនមានភាពខុសប្លែកគ្នាច្រើននោះទេ គឺ ៣,៣វិនាទី លើម៉ូដែល EVO RWD និង ៣,២វិនាទី លើម៉ូដែល Tecnica ខណៈ STO ត្រឹម ៣,០វិនាទីប៉ុណ្ណោះ។

យ៉ាងណាមិញ តម្លៃនៃរថយន្ត Lamborghini Huracan Tecnica មិនទាន់ត្រូវបានប្រកាសចេញនៅឡើយទេ ប៉ុន្តែវានឹងចាប់ផ្តើមដឹកឲ្យអតិថិជននៅចុងឆ្នាំ២០២២ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម