Lamborghini ជោគជ័យខ្លាំងសម្បើមក្រោយឆ្លងកាត់វិបត្តិកូវីដ

Lamborghini កំពុងតែទទួលបានជោគជ័យខ្លាំងក្នុងអាជីវកម្មរបស់ខ្លួន ដោយទទួលបានកំណើននៃការលក់ ក៏ដូចជាតម្រូវការខ្ពស់លើរថយន្តរបស់ខ្លួន ក្រោយពីបានឆ្លងកាត់វិបត្តិកូវីដ១៩កាលពីឆ្នាំ២០២០រួចមមក។

លោក Stephan Winkelmann បាននិយាយថា គិតត្រឹមពាក់កណ្ដាលឆ្នាំនេះក្រុមហ៊ុនបានលក់រថយន្តស្មើនឹងទំហំផលិតប្រមាណ ១០ខែរបស់ខ្លួន និងបានបញ្ជាក់ថាការលក់មានកំណើនជិត ២៥% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២១នេះផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា Lamborghini បានប្ដេជ្ញាថានឹងចំណាយទឹកប្រាក់ប្រមាណ ១,៨ពាន់លានដុល្លារ ដើម្បីផ្ដល់ជូននូវជម្រើស PHEV សម្រាប់រថយន្តគ្រប់ម៉ូដែលរបស់ខ្លួននៅត្រឹមឆ្នាំ ២០២៤។ ក្រុមហ៊ុនក៏មានបំណងបញ្ចេញលក់រថយន្តអគ្គិសនីសុទ្ធដំបូងរបស់ខ្លួននៅអំឡុងទសវត្សឆ្នាំ ២០៣០នេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម