ក្រុមហ៊ុន Lamborghini ទើបតែបង្ហើបឲ្យដឹងថា វានឹងបញ្ចេញរថយន្តដែលប្រើម៉ាស៊ីន V12 ថ្មីចំនួន ២ ម៉ូដែល នៅក្នុងឆ្នាំ២០២១ នេះ។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីខាងលើ បានឲ្យដឹងថា “ឆ្នាំនេះ Huracan STO នឹងចូលរួមដោយរថយន្តថ្មី ២ ម៉ូដែលទៀត”។
ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលម្អិតណាមួយពាក់ព័ន្ធនឹងរថយន្តម៉ូដែលថ្មីទាំង ២ របស់ក្រុមហ៊ុន Lamborghini នោះឡើយ។ យ៉ាងណាក៏ដោយ ពួកវានឹងត្រូវផលិតដោយផ្អែកតាមម៉ូដែល Aventador។
ក្នុងនោះគេសង្ស័យថា ទី១ Lamborghini នឹងបញ្ចេញម៉ូដែលថ្មីក្នុងត្រកូល Aventador និង ទី២ អាចជាម៉ូដែលខួបលើកទី៥០ នៃរថយន្ត Lamborghini Countach ដែលបានដាក់បង្ហាញក្នុងកម្មវិធី 1971 Geneva Motor Show៕