Lamborghini នឹងដាក់បញ្ចេញរថយន្ត Supercar អគ្គិសនីសុទ្ធនៅឆ្នាំ ២០២៨ ជាមួយម៉ូដែលថ្មី

[បរទេស] គិតត្រឹមរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិត Lamborghini លក់បានរថយន្តចំនួន ៧ ៤៣០ គ្រឿងកើនឡើង ៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះហើយ ក្រុមហ៊ុនទើបតែសម្រេចចិត្តផលិតម៉ូដែលទី៤ ដើរដោយថាមពលអគ្គិសនីសុទ្ធ បន្ទាប់ពី Aventador, Huracan និង Urus ។

យោងតាមក្រុមហ៊ុន Auto Motor Sport បានឲ្យដឹងថា ថ្វីត្បិតតែមិនមានឈ្មោះផ្លូវការក៏ដោយ ក៏វាទំនងជាម៉ូដែលនេះជាមួយនឹងការរចនាម៉ូដ coupé 2+2 ដ៏ទំនើប និងដំណើរការដោយអគ្គិសនីសុទ្ធ។ រថយន្តនេះនឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង SSP platform ថ្មីទាំងស្រុងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Volkswagen Group ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រោងឆ្អឹងនេះនឹងត្រូវបានប្រើប្រាស់ដោយ Lamborghini និង Porsche, Rimac ។ ដូចការរំពឹងទុក ម៉ូដែលអគ្គិសនីសុទ្ធរបស់ Lamborghini នឹងមានល្បឿនរហូតដល់ ៦០០ គីឡូម៉ែត្រ និងបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលប្រហែល ៣ វិនាទី។

គំនិតនៃការផលិតរថយន្តប្រភេទ grand touring របស់ Lamborghini មិនមែនជារឿងថ្មីនោះទេ។ ដោយរថយន្តប្រភេទ grand touring ដំបូងគេរគឺ 400 GT ដែលផលិតក្នុងចំនួន ២៥០ គ្រឿងនៅចន្លោះឆ្នាំ ១៩៦៦ និង ១៩៦៨ ។ ដោយផ្អែកលើម៉ូដែលនេះ Lamborghini បានផលិតម៉ូដែលបន្ថែមទៀតរួមមាន Islero, Espada, Jarama និង Urraco ដោយម៉ូដែលទាំងអស់នេះប្រើម៉ាស៊ីនចំណុះ ៣,៩ លីត្រ V12 លើកលែងតែម៉ូដែល​ Urraco។

Lamborghini grand touring

ជាមួយគ្នានេះ ក្នុងកិច្ចសន្ទនាជាមួយគេហទំព័រ Zing news ក្នុងឱកាសដែល Lamborghini សម្ពោធរថយន្ត Huracan Tecnica នៅលើទីផ្សារប្រទេសវៀតណាម លោក Francesco Scardaoni នាយកប្រតិបត្តិនៃក្រុមហ៊ុន Lamborghini ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏បានបញ្ជាក់ដែរថា នៅឆ្នាំ ២០២៨ ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីនឹងចេញលក់រថយន្ត Supercar អគ្គិសនី៕

Francesco Scardaoni
ផ្ទាំងផ្សាយពាណិជ្ជកម្ម