Lamborghini បង្ហាញចេញរថយន្តថ្មី ដោយប្រើបច្ចេកវិទ្យា AR មុនគេបំផុត

Lamborghini នឹង​ជា​ក្រុមហ៊ុន​រថយន្ត​ដំបូង​គេ​ដែល​ប្រកាសចេញ​រថយន្ត​ស៊េរី​ថ្មី​ដោយ​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​ Augmented Reality ដែល​ហៅ​កាត់​ថា AR។

រថយន្ត​ថ្មី​គឺ​ជា​ម៉ូដែល Huracan EVO RWD Spyder ដែល​នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ៧ ខែ​ឧសភា តាម​រយៈ​វិបសាយ​ផ្លូវ​ការ​របស់ Lamborghini ដែល​វា​ត្រូវ​នឹង​បរិបទ​បច្ចុប្បន្ន​តម្រូវ​ឲ្យ​មនុស្ស​ស្ថិត​នៅ​ផ្ទះ​តាម​ដែល​អាច​ទៅ​រួច និង​ជៀសវាង​ការ​ជួប​ជុំ​នានា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

ដើម្បី​អាច​ទស្សនា​ការ​បង្ហាញ​រថយន្ត​តាម​រយៈ​បច្ចេកវិទ្យា AR បាន​គឺ​ត្រូវ​មាន​ iPhone ឬ iPad ដែល​ប្រើ iOS 11 ឡើង​ទៅ និង​មាន​ប្រើ​បន្ទះ​ឈីប​ចាប់​ពី A9 ឡើង​ទៅ។ ក្នុង​នោះ​រួម​មាន iPhone 6 ឡើង​លើ, iPhone SE, iPad Pro, iPad ជំនាន់​ទី​៥​ឡើង, iPad mini ជំនាន់​ទី ៥ ឡើង, iPad Air ជំនាន់​ទី​បី និង iPod touch ជំនាន់​ទី៧។

នៅ​ពេល​ចូល​ទៅ​កាន់​វិបសាយ Lamborghini នា​ថ្ងៃ​ស្អែក អំឡុង​ពេល​ប្រកាស​ចេញ​រថយន្ត អ្នក​នឹង​ឃើញ​មាន​ប៊ូតុង “See in AR” ដែល​អាច​ឲ្យ​អ្នក​ឃើញ​ Huracan EVO RWD Spyder ច្បាស់ៗ​នៅ​នឹង​ភ្នែក អាច​ឲ្យ​វា​ស្ថិត​នៅ​ទីតាំង​ណា​មួយ​បាន​តាម​ចិត្ត៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម