Lamborghini បង្ហាញចេញឡានថ្មីមួយ មានលុយចង់ទិញក៏មិនបាន

ក្រុមហ៊ុន Lamborghini បាន​បង្ហាញ​នូវ​រូបរាង​រថយន្ត​ថ្មី​មួយ​ បង្កើត​ចេញ​ពី​គម្រោង​ការ​ Squadra Corsa ដែល​ជា​រថយន្ត​​ម៉ូដែល SC20 ហើយ​វា​មាន​តែ​មួយ​គ្រឿង​គត់​លើ​លោក ហើយ​វា​ត្រូវ​បាន​ផលិត​ឡើង​តាម​រថយន្ត​ Lamborghini Roadster។

រថយន្ត​ពិសេស​នេះ​ត្រូវ​បាន​ផលិត​ឡើង​នៅ​ Lamborghini Centro Stile ដើម្បី​បំពេញ​តាម​ការ​ចង់​បាន​របស់​អតិថិជន​ម្នាក់ ដែល​អតិថិជន​នោះ​បាន​ចូល​រួម​ក្នុង​គម្រោង​ការ​ផលិត​តាំង​ពី​​ពេល​ចាប់​ផ្ដើម រហូត​ដល់​ពេល​បញ្ចប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ Lamborghini SC20 គឺ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ចំណុះ ៦,៥លីត្រ ១២ស៊ីឡាំង ដែល​វា​អាច​ផលិត​កម្លាំង​បាន​ ៧៦០សេះ។ តួ​ខ្លួន​របស់​រថយន្ត​ធ្វើ​ឡើង​អំពី​សរសៃ​កាបូន ដែល​ធ្វើ​ឲ្យ​វា​មាន​ទម្ងន់​ស្រាល​​អាច​​ស្ទុះ​លឿន ហើយ​វា​បើកបរ​ជ្រែក​ខ្យល់​បាន​យ៉ាង​ល្អ​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម