Lamborghini បញ្ជាក់ថាអ្នកស្នងតំណែង Aventador នឹងបន្តប្រើម៉ាស៊ីន ១២ស៊ីឡាំង

រថយន្ត​ Lamborghini Aventador បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ជិត​១០​ឆ្នាំ​មក​ហើយ ហើយ​អ្នក​ស្នង​តំណែង​រថយន្ត​មហាកម្លាំង​នេះ​អាច​នឹង​បង្ហាញ​វត្តមាន​​លឿន​បំផុត​នៅ​​ដើម​ឆ្នាំ​ក្រោយ​នេះ។

មាន​ចចាមអារ៉ាម​ជា​ច្រើន​បាន​លេច​ចេញ​នា​ពេល​កន្លង​មក​អំពី​រថយន្ត​ដែល​នឹង​ស្នង​តំណែង​ Lamborghini Aventador។ យ៉ាងណាក្ដី​នា​ពេល​នេះ​គេ​បាន​ដំណឹង​ច្បាស់​ការណ៍​មួយ​ចំនួន​អំពី​រថយន្ត​ ចេញ​ពី​នាយក​ផ្នែក​បច្ចេកទេស​របស់ Lamborghini ផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​ពេល​ជួប​សម្ភាសន៍​ជា​មួយ Car & Driver លោក​ Maurizio Reggiani បាន​បញ្ជាក់​ថា​រថយន្ត​ដែល​ស្នង​តំណែង​ Lamborghini Aventador ​នឹង​បន្ត​បំពាក់​ម៉ាស៊ីន​ ១២ស៊ីឡាំង ដែល​ជា​ម៉ាស៊ីន​ប្រចាំ​ត្រកូល​មួយ​របស់ Lamborghini។ បន្ថែម​ពី​នេះ​ដើម្បី​សន្សំសំចៃ​សាំង និង​ដើម្បី​​គោរព​តាម​ស្តង់ដារ​បញ្ចេញ​ឧស្ម័ន​ពុល រថយន្ត​ថ្មី​នឹង​មាន​បន្ថែម​នូវ​ម៉ូទ័រ​អគ្គិសនី​មួយ។

ជា​ចុង​ក្រោយ​លោក Maurizio Reggiani ដែល​ជា​នាយក​ផ្នែក​បច្ចេកទេស​របស់ Lamborghini បាន​​ឲ្យ​ដឹង​ថា​ម៉ូទ័រ​អគ្គិសនី​របស់​រថយន្ត​នឹង​ត្រូវ​បំពាក់​នៅ​ផ្នែក​ខាង​មុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម