[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lamborghini បានធ្វើការផ្លាស់ប្តូរនៅឡូហ្គោរបស់ខ្លួនជាថ្មីម្តងទៀតបន្ទាប់ពីប្រើឡូហ្គោចាស់ជាង ២០ឆ្នាំ ដើម្បីឲ្យស្របទៅនឹងនិន្នាការបច្ចុប្បន្ន នឹងប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០២៤ តទៅ ។
សម្រាប់ឡូហ្គោថ្មីនេះ បានផ្លាស់ប្តូរពី 3D ទៅជា 2D វិញ ដោយពុម្ពអក្សរ “Lamborghini” មានទំហំធំជាងពីមុនបន្តិច ខណៈពណ៌ ស និងខ្មៅនៅតែជាពណ៌ចម្បង ដើម្បីធ្វើឲ្យអត្តសញ្ញាណនៃម៉ាកមើលទៅកាន់ច្បាស់ និងបានតុបតែងបន្ថែមជាមួយពណ៌លឿង និងពណ៌មាសថ្មី។
ឡូហ្គោថ្មីនេះ អាចនឹងត្រូវបានប្រើប្រាស់លើម៉ូដែលនាពេលខាងមុខ ដោយការរំពឹងអាចបង្ហាញខ្លួនជាលើកដំបូងនៅលើអ្នកស្នងតំណែងរបស់ Huracan រួមទាំងម៉ូដែលខ្ពស់បំផុត Revuelto V-12 និងម៉ូដែលថ្មីៗផ្សេងទៀតផងដែរ ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី ៥ ហើយដែលក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអ៉ីតាលីនេះបានផ្លាស់ប្តូរឡូហ្គោរបស់ខ្លួនចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងលើពិភពលោកក្នុងឆ្នាំ ១៩៦៣ ៕