Lamborghini Aventador ស៊េរីពិសេស មិនទាន់ចេញលក់ផង គេទិញអស់បាត់

រថយន្ត Lamborghini Aventador SVJ 63 Roadster ដែល​ជា​រថយន្ត​ម៉ូដែល​ពិសេស​ផលិត​​ដើម្បី​ឧទ្ទិស​ដល់​ឆ្នាំ​បង្កើត​ក្រុមហ៊ុន​ Lamborghini (១៩៦៣) បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី Monterey Car Week។

​​រថយន្ត​ស៊េរី​ពិសេស​នេះ មាន​តុប​តែង​រូបរាង​យ៉ាង​ពិសេស និង​មាន​រចនា​ដោយ​លេខ​ ៦៣ យ៉ាង​ធំ។ ចំនួន​ផលិត​រថយន្ត​នេះ​នឹង​មាន​កំណត់​ត្រឹម ៦៣ គ្រឿង​ប៉ុណ្ណោះ​ ហើយ​រំពឹង​នឹង​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​នៅ​ឆ្នាំ ២០២០។ តម្លៃ​រថយន្ត​នេះ​មិន​បាន​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​ម៉ូដែល​នីមួយៗ​សុទ្ធ​តែ​មាន​ម្ចាស់​អស់​ហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ Aventador SVJ 63 Roadster គឺ​មាន​បំពាក់​ម៉ាស៊ីន ៦,៥ លីត្រ ១២ ស៊ីឡាំង ផលិត​កម្លាំង​បាន​ ៧៥៩ សេះ។ វា​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ ៧ វគ្គ ដែល​បញ្ជូន​កម្លាំង​ដល់​ប្រព័ន្ធ​បើកបរ​វិល​កង់​បួន។ ការ​រៀប​ចំ​នេះ អាច​ឲ្យ​រថយន្ត​បង្កើន​សន្ទុះ​ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល ២,៩ វិនាទី និង​ល្បឿន​កប់ ៣៥០ គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម