[បរទេស] រថយន្ត supercar ដែលធ្លាប់ជាកម្មសិទ្ធិរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump ដែលបានលក់វិញនៅក្នុងឆ្នាំ ២០០២ គឺ Lamborghini Diablo VT Roadster បានបង្ហាញខ្លួននៅក្នុងឆ្នាំ ១៩៩៥ គ្រោងនឹងធ្វើការដាក់ដេញថ្លៃនៅក្នុងខែកមរា ឆ្នាំ ២០២៣ នៅឯព្រឹត្តិការណ៍ Barrett-Jackson’s Scottsdale 2024 ។

រថយន្តនេះ ត្រូវបានដឹកជញ្ចូនមកដល់ទឹកដីសហរដ្ឋអាមេរិកនៅក្នុងកំឡុងឆ្នាំ ១៩៩៧ និងឆ្នាំ ១៩៩៩ ជាមួយចំនួនត្រឹមតែ ១៣២គ្រឿងប៉ុណ្ណោះ ដោយរថយន្តនេះ ត្រូវបានប្រើប្រាស់បានចម្ងាយ ៣៩ ៩៧០គីឡូម៉ែត្រ បំពាក់ដោយម៉ាស៊ីន V12 ចំណុះ ៥,៧ លីត្រ អាចផលិតកម្លាំងបាន ៤៩៩ សេះ និងកម្លាំងរមួល ៥៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៤.១ វិនាទី ជាមួយ Top-speed ៣២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Diablo VT Roadster ត្រូវបានលោក Donald Trump តុបតែងផ្នែកខាងក្រៅបន្ថែមដូចជាពណ៌ខៀវ Blu Le Man កាងខាងមុខ-ក្រោយ ថាសកង់ទំហំ ១៧ អ៉ីញដែលទើបនឹងរចនាថ្មី និងបានភ្ជាប់មកជាមួយឡូហ្គោ “Donald Trump – Diablo 1997” ព្រមទាំងដំបូលធ្វើពីកាបូនអាចបើក-បិទដោយដៃបានទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ នៅផ្នែកខាងក្នុងក៏ត្រូវបានតុបតែងបន្ថែមជាច្រើនដងផងដែរ ។

គួរបញ្ជាក់ផងដែរថា បើយោងតាមគេហទំព័រ Classic.com បានឲ្យដឹងថា តម្លៃលក់បន្តជាមធ្យមនៃរថយន្ត Lamborghini Diablo VT Roadster គឺប្រហែល ៣៣០ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម