Lamborghini Huracan EVO ឆ្នាំ ២០២០ តម្លៃត្រឹមតែ ២៦ ម៉ឺនដុល្លារប៉ុណ្ណោះ!

នាពេលថ្មីនេះ Lamborghini បាន​បញ្ចេញ​រថយន្ត Huracan EVO ស៊េរីថ្មី ដោយ​បំពាក់​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត Vehicle Dynamics Control System និង ប្រព័ន្ធ Infotainment ថ្មី។

Huracan EVO បាន​បំពាក់​កាងមុខ​ថ្មី និងកាង​កាត់​ខ្យល់​រចនា​ឡើង​បែប​ស្លាប ជំនួយ​ដល់​លំហូរ​ខ្យល់ ហើយរន្ធ​ខ្យល់​ខាង​មុខរចនា​ឡើង​ជា​រូបរាង​អក្សរ Y និង​បំពាក់​យ៉ាន់​រចនា​ថ្មី​ទៀត​ផង។ ​ផ្នែក​ខាង​ក្រោយ​របស់​វា ប្រើកាង​ក្រោយ​កាត់​ខ្យល់ និង​ការ​រចនា​យ៉ាង​អស្ចារ្យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បាន​ឲ្យ​ដឹង​ថា Huracan EVO អាចរត់កាត់​ខ្យល់ប្រសើរជាងមុន រហូត​ដល់​ទៅ ៥ ដង​បើ​ប្រៀបធៀប​នឹង​ម៉ូដែល Huracan ធម្មតា។

​ផ្នែក​ខាង​ក្នុង​ Huracan EVO បាន​បំពាក់​គ្រឿង​បរិក្ខារ​យ៉ាង​ប្រណីត និង​ទំនើប​បំផុត ដូចជា ស្បែក និង​កាំម្ញី ព្រម​ទាំង Cabon Fiber ទៀត​ផង។ នៅ​ផ្នែក​កណ្តាល វា​បាន​បំពាក់​អេក្រង់ Touchscreen ទំហំ ៨,៤ អ៊ីញ​ថ្មី ដែល​អាច​បញ្ជា​ដោយ​ធ្វើ​ចលនា​ម្រាម​ដៃ, មុខងារ Apple CarPlay និង​ជា​ច្រើន​ទៀត។

Lamborghini Huracan EVO ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ៥,២ លីត្រ Naturally-aspirated ទំហំ ១០ ស៊ីឡាំង (V10) មាន​កម្លាំង ៦៣១ សេះ អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ២,៩ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា​រហូត​ដល់​ទៅ ៣២៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ វាមាន​តម្លៃ​​ចាប់​ពី ២៦០ ០០០ ដុល្លា​រលើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម