រយៈពេល ១០ ឆ្នាំនៃការផលិតលក់ម៉ូដែល Lamborghini Gallardo គឺវាអាចលក់បានសរុប ១៤ ០២២ គ្រឿង ក្លាយជារថយន្តលក់ដាច់បានច្រើនបំផុតរបស់ម៉ាករថយន្តអ៊ីតាលីនេះ។
នៅឆ្នាំ ២០១៤ រថយន្តម៉ូដែល Huracan បានចូលមកជំនួសរថយន្តម៉ូដែល Gallardo។ ហើយពេលនេះ ត្រឹមរយៈពេល ៥ ឆ្នាំ ម៉ូដែល Huracan បានយកឈ្នះតួលេខលក់របស់ Lamborghini អាចក្លាយជារថយន្តលក់ដាច់បានច្រើនបំផុតថ្មី។
ដើម្បីអបអរសាទរសមិទ្ធផលនេះ រថយន្ត Huracan EVO Coupe ដែលមានតួខ្លួនពណ៌ប្រផេះ និងមានលេខម៉ាស៊ីន ១៤ ០២២ ត្រូវគ្នានឹងតួលេខលក់សរុបរបស់ Gallardo ត្រូវបានផលិតឡើងដោយ Lamborghini ហើយនឹងដឹកជញ្ជូនដល់អតិថិជនថ្មីម្នាក់នៅទីផ្សារកូរ៉េខាងត្បូង៕