[ទីផ្សាររថយន្តបរទេស] Lamborghini Sián FKP 37 hardtop version (Coupe) គឺសម្រាប់លក់ដោយអ្នកចែកចាយក្នុងប្រទេសរុស្ស៊ី នេះគឺជាប្រភេទ Sián Coupe មួយក្នុងចំណោម ៦៣គ្រឿង ដែលត្រូវបានផលិត ខណៈដែលប្រភេទ Roadster កាន់តែកម្រមានត្រឹមតែ ១៩ គ្រឿងប៉ុណ្ណោះដែលត្រូវបានចែកចាយដល់អតិថិជន។
ដើម្បីក្លាយជាម្ចាស់រថយន្តនេះ អតិថិជនត្រូវចំនាយប្រាក់ដ៏ច្រើនប្រហែល ៣,៥លានដុល្លារ ខណៈពេលបច្ចុប្បន្ននេះ Lamborghini Sián FKP 37 ស្ថិតក្នុងការខ្វះខាត សូម្បីតែរថយន្តមួយចំនួនកំពុងស្ថិតក្នុងការផលិតនៅឡើយ ។
សម្រាប់ផ្នែកខាងក្រៅនៃរថយន្តសម្រាប់លក់នេះមានពណ៌ប្រផេះ ខណៈទាំងផ្នែកខាងក្នុងនិងខាងក្រៅផលិតឡើងពីកាបូន និងផ្នែកខាងក្នុងប្រើប្រាស់ជាមួយស្បែកពណ៌ខ្មៅប្រភេទ Alcantara ។
រថយន្ត Sián ត្រូវបានគេមើលឃើញថាជាស្ពានរវាង Aventador និងជំនួសកំពូលរថយន្តដ៏ទំនើបនៅពេលអនាគត។ ក្នុងនោះការរចនារបស់ Sián គឺស្របតាមកំពូលរថយន្តដ៏ទំនើបជំនាន់ថ្មីរបស់ Lamborghini ដោយចង្កៀងមុខរាងអក្សរ Y ត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងតួ, រន្ធខ្យល់កាន់តែច្រើន, អំពូលភ្លើងក្រោយ ៦ និងបំពង់ស៊ីមាំងដ៏ឲ្យចាប់អារម្មណ៍ផងដែរ ។
រថយន្តនេះផលិតឡើងដោយយកតាមគំរូ Terzo Millenio ស៊េរីឆ្នាំ ២០១៧ Sián បានទទួលការឌីស្សាញកាន់តែប្រស់ើរទៅលើប្រព័ន្ធ aerodynamics ក្នុងនោះ Sián ក៏ជារថយន្តកំពូលទំនើបដំបូងគេដែលប្រើម៉ាស៊ីន hybrid ដែលបញ្ចូលម៉ូទ័រអគ្គិសនី និងបញ្ជូនថាមពលតាមរយៈប្រអប់លេខ semi-automatic ៧ វគ្គ ដែលអនុញ្ញាតឲ្យរថយន្តផ្លាស់ទីក្នុងល្បឿនយឺតនៅពេលម៉ាស៊ីនបញ្ឈប់។
Lamborghini Sián FKP 37 ដំណើរការដោយម៉ាស៊ីន naturally aspirated ចំណុះ ៦,៥លីត្រ ១២ ស៊ីឡាំង ដែលរួមបញ្ចូលគ្នាជាមួយប្រព័ន្ធ hybrid បង្កើតកម្លាំងបាន ៨២០ សេះ និងកម្លាំងរមួល ៧២០ ញូតុនម៉ែត្រ ដោយកំពូលរថយន្តដ៏ទំនើបរបស់អ៊ីតាលីអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយះពេលត្រឹមតែ ២,៨ វិនាទីប៉ុណ្ណោះនិងល្បឿនលឿនបំផុត ៣៥០ គីឡូម៉ែត្រ/ម៉ោង៕