ក្រុមហ៊ុន Lamborghini បានធ្វើការបញ្ចេញជាផ្លូវការនូវរថយន្ត Urus Performante ដែលត្រូវរចនាឡើងដើម្បីផ្តល់នូវសម្ថភាពកាន់តែអស្ចារ្យ និងរូបរាងកាន់តែប្លែកនៃរថយន្ត Super SUV របស់ក្រុមហ៊ុន Lamborghini ទៅកាន់កម្រិតបន្ទាប់ទៀត។
រថយន្ត Lamborghini Urus Performante ទទួលបាននូវលក្ខណៈពិសេសថ្មីដូចជា កាងមុខឌីស្សាញដ៏អំណាច, គម្រប់ម៉ាស៊ីន និង Splitter ផលិតឡើងពីកាបូន និងមានរន្ធខ្យល់ខាងមុខពណ៌ខ្មៅ ដែលជួយអោយសម្រស់កាន់អំណាច និងជួយអោយលំហូខ្យល់ចូលទៅជំនួយម៉ាស៊ីនកាន់តែត្រជាក់។ បន្ថែមជាមួយ Air curtains ថ្មី និងកាតាប៊ូ, Diffuser និងកាងក្រោយ ផលិតពីកាបូន, កាងខ្យល់ធំជាងមុនដែលជួយបង្កើននូវកម្លាំងសង្កត់ប្រសើរជាងមុន ៣៨ភាគរយ និងស៊ីម៉ាំងបែបស្ព័រ Akrapovič titanium។ ហើយអតិថិជនក៏អាចធ្វើការកុម្មង់នូវដំបូលខាងលើផលិតឡើងពីកាបូន ដូចទៅនឹង Huracán Performante និង Super Trofeo បានផងដែរ។
បើប្រៀធៀបជាមួយម៉ូឌែលធម្មតា រថយន្តនេះបានបំពាក់នូវដែករ៉ឺស័រថ្មី ជួយអោយរថយន្តមានកម្ពស់ទាបជាងចំនួន ២០មីលីម៉ែត្រ ហើយបំពាក់ដោយថាសកង់ទម្ងន់ស្រាលទំហំ ២២-២៣អ៊ីញ។ សម្រាប់ផ្នែកខាងក្នុង រថយន្តនេះត្រូវបានបំពាក់ស្តង់ដារមកជាមួយកៅអីប្រភេទ Alcantara ពណ៌ខ្មៅ បន្ថែមជាមួយការតុបតែងនូវ anodized ប្រភេទអាលុយមីញ៉ូមពណ៌ខ្មៅ និងដៃចង្កូតស្ព័រ Flat-bottomed leather/Alcantara។
Lamborghini បានផ្តល់អោយ Urus Performante នូវថាមពលកម្លាំងខ្លាំងជាងម៉ូឌែលធម្មតា ដោយម៉ាស៊ីនចំណុះ ៤,០លីត្រ V8 បានធ្វើការអភិវឌ្ឍន៍ថ្មីអាចផលិតកម្លាំងបាន ៦៥៧សេះ និងកម្លាំងបង្វិល ៨៥០ញ៉ូតុនម៉ែត្រ ដោយបង្កើនកម្លាំងច្រើនជាងមុន ១៦សេះ និងអាចជួយអោយស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ចាយពេល ៣,៣វិនាទី និងមានកម្លាំងអតិបរមា ៣០៦គ.ម/ម៉។
គួរបញ្ជាក់ផងដែរ រថយន្តនេះមានទម្ងន់ស្រាលជាងម៉ូឌែលមុនចំនួន ៤៧គីឡូក្រាម ដែលទទួលបានពីគ្រឿងដែលបានបំពាក់ផលិតឡើងពីកាបូន។ ហើយការដឹកជញ្ជូនគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ហើយតម្លៃចាប់ផ្តើមពី ២៦០ ៦៧៦ដុល្លារ នៅសហរដ្ឋអាមេរិក ហើយនៅ អ៊ឺរ៉ុបមានតម្លៃចាប់ពី ២១៩ ៣៣៩ដុល្លារ ខណៈនៅចក្រភពអង់គ្លេសមានតម្លៃចាប់ពី ២០១ ៣៩៤ដុល្លារ៕