ផ្លូវ Umling La Pass នៅប្រទេសឥណ្ឌាដែលបានសម្រេចថាសាងសង់នាខែសីហា បានក្លាយជាផ្លូវដែលអាចឲ្យរថយន្តបើកបរបានដែលមានកម្ពស់ខ្ពស់ជាងគេក្នុងលោក។ ក្នុងនោះ Lamborghini ទើបបានប្រកាសថាខ្លួនបានបញ្ចូនរថយន្តសមត្ថភាពខ្លាំងជាងគេរបស់ខ្លួនគឺរថយន្ត Urus ឲ្យបើកបរឆ្លងកាត់ផ្លូវនេះចំនួនពីរលើក។
ផ្លូវមួយខ្សែនេះគឺមានកម្ពស់រហូតដល់ ៥៨៨២ម៉ែត្រ ធៀបនឹងកម្ពស់នីវ៉ូទឹកសមុទ្រ ដែលមានន័យថាវាមានកម្ពស់ខ្ពស់ជាងជំរុំនៅជើងភ្នំអេវើរ៉េសទៅទៀត។ ជាលទ្ធផលធ្វើឲ្យផ្លូវនេះមានសីតុណ្ហភាពធ្លាក់ចុះដល់ -៤០អង្សា និងមានកម្រិតអុកស៊ីហ្សែនតិចជាងអុកស៊ីហ្សែននៅកម្ពស់នីវ៉ូទឹកសមុទ្រចំនួនប្រមាណ ៥០%។
លើផ្លូវនេះមានគួបផ្សំដោយដុំគ្រោះ ជាមួយផ្លូវថ្នល់ ហើយមានខ្យល់បក់ដែលមានល្បឿនចាប់ពី ៤០ ទៅ ៨០គ.ម/ម៉ ថែមទៀតផង ដែលធ្វើឲ្យផ្លូវមួយខ្សែនេះពិបាកក្នុងការបើកបរបន្តិច។
Lamborghini ប្រចាំឥណ្ឌាបាននិយាយថា ការដែលទ្រាំទ្ររយៈពេល៣០នាទីលើផ្លូវមួយខ្សែនេះគឺជារឿងដ៏លំបាកមួយ ហើយការដែលក្រុមការងារអាចសម្រេចការបើកបរលើដងផ្លូវដែលមានស្ថានភាពបែបនេះគឺជារឿងដែលមិនគួរឲ្យជឿមួយ។
ក្នុងដំណើរនៃការបើកបរនេះដែរ ក្រុមការងារ Lamborghini បានបើកបររថយន្ត Urus ដោយប្រើប្រាស់នូវប្រភេទបើកបរចំនួនពីរ រួមមានប្រភេទ Terra និងប្រភេទ Sport ផងដែរ៕