រថយន្ត Lamborghini Urus មិនបាច់ធ្វើការរៀបរាប់ច្រើនក៏មានមនុស្សជាច្រើនអាចស្គាល់បានដែរថាវាជារថយន្តតួខ្ពស់ដំបូងគេរបស់ Lamborghini ដែលមានម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង អាចផលិតកម្លាំងបាន ៦៤១សេះ និងអាចស្ទុះពី ០-៩៦គ.ម/ម៉ ដោយប្រើពេលត្រឹម ៣,៥វិនាទី។
មានរថយន្តជាច្រើនមកហើយបានចាញ់ច្រាប Lamborghini Urus ពេលសាកល្បងសមត្ថភាពនៃការបង្កើនសន្ទុះ។ ចុះរថយន្ត Shelby F-150 Super Snake ដែលជាភីកអាប់ឆ្លងកាត់ការកែសមត្ថភាព អាចប្រជែងនឹង Lamborghini Urus បានឬអត់?
Shelby F-150 Super Snake មានបំពាក់ដោយម៉ាស៊ីន Supercharged ចំណុះ ៥,០លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៧៧០សេះ ហើយវាចំណាយពេលត្រឹម ៣,៤៥វិនាទី ប៉ុណ្ណោះដើម្បីស្ទុះពី ០-៩៦គ.ម/ម៉។
ពេលនេះមកតាមដានវីដេអូខាងក្រោមទាំងអស់គ្នា ថា Lamborghini Urus អាចត្រូវរថយន្តភីកអាប់កម្លាំង ៧៧០សេះ បំបាក់ធ្មង់បានឬអត់ ពេលសាកល្បងលើសមត្ថភាពបង្កើនសន្ទុះ?