Lamborghini បង្ហើបរាងឡានថ្មី SCV12 ដែលនឹងមានកម្លាំង ៨១៩សេះ

Lamborghini ជិតត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបង្ហាញរថយន្តថ្មីម៉ូដែល SCV12 ដោយគេហទំព័រផ្លូវការរបស់ក្រុមហ៊ុននេះ បានបង្ហោះរូប Teser មួយសន្លឹក ព្រមទាំងសារថា “Stay Tuned”។

តាមរយៈរូបថតមួយសន្លឹកនោះ យើងអាចមើលឃើញថា រថយន្ត Lamborghini SCV12 នឹងមានការឌីហ្សាញបែបកាចខ្លាំងមែនទែន។ ជាមួយគ្នានេះដែរ វានឹងមានបំពាក់ Carbon Fiber មួយជុំរថយន្ត ព្រមទាំងចង្កៀង LED ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្វីបើ Lamborghini មិនទាន់បង្ហាញព័ត៌មានលម្អិតពាក់ព័ន្ធនឹងម៉ូដែលនេះ ប៉ុន្តែ SCV12 នឹងប្រើគ្រោងឆ្អឹងផលិតពី Carbon Fiber សុទ្ធថ្មី ដែលនឹងមានទម្ងន់ស្រាល ក៏ដូចជារឹងមាំខ្លាំងផដែរ។ ចំពោះម៉ាស៊ីនវាវិញគឺ ប្រភេទ naturally aspirated V12 ដែលបង្កើតកម្លាំងបានសរុប ៨១៩សេះ ហើយប្រើប្រអប់លេខអូតូ ៦វគ្គ និងប៉ុងមួយវិលកង់ក្រោយ។

យ៉ាងណាមិញ ក្រុមហ៊ុនរថយន្តអ៊ីតាលីខាងលើ មិនទាន់បានបង្ហាញឡើយថា SCV12 នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃណា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម