Lamborghini បញ្ចេញ Urus ស៊េរីឆ្នាំ ២០២៥ ប្រភេទ PHEV ឯតម្លៃលក់ ៤៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lamborghini បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lamborghini Urus ស៊េរីឆ្នាំ ២០២៥ ម៉ូដែល SE ប្រើ Plug-in hybrid នៅទីផ្សារប្រទេសអូស្រ្តាលី ជាមួយតម្លៃលក់ចាប់ពី ៤៥៧ ៨៣៤ ដុល្លារ ។

Lamborghini Urus ស៊េរីថ្មីចុងក្រោយនេះ ដំណើរការដោយ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ Twin-turbo V8 និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៧៨៨ សេះ និងកម្លាំងរមួល ៩៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ប្រភេទបើកបរប៉ុង ២ AWD ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ SUV នេះមានប្រវែងតួខ្លួនសរុប ៥ ១២៣ ម.ម ទទឹង ២ ១៨១ ម.ម កំពស់ ១ ៦៣៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០៣ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរ ទទួលបានការឌីស្សាញថ្មីទៅលើប៉ាណាមុខ រួមទាំងចង្កៀងមុខ-ក្រោយ LED ខណៈចង្កៀងបំភ្លឺពេលថ្ងៃបំផុសគំនិតពីកន្ទុយរបស់គោនៅក្នុងឡូហ្គោ Raging Bull  ព្រមទាំងថាសកង់ស្ព័រជម្រើសទំហំ ២១ អ៉ីញ ដល់ ២៣ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញដូចគ្នា អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម