Lamborghini បញ្ជាក់ច្បាស់ហើយថា Aventador Ultimate ជាដង្ហើមចុងក្រោយនៃឡានម៉ាស៊ីន១២

រថយន្ត Aventador នឹងត្រូវបញ្ចប់ជីវិតនៅត្រឹមម៉ូដែល Aventador Ultimate ហើយការបាត់បង់ជីវិតរបស់វាគឺមាននាំយកម៉ាស៊ីន១២ស៊ីឡាំង ប្រភេទ Naturally-Aspirated របស់ក្រុមហ៊ុន Lamborghini ទៅជាមួយផងដែរ។

Lamborghini និយាយថារថយន្ត Aventador Ultimate មានបញ្ចូលនូវធាតុផ្សំពិសេសដាច់គេរបស់រថយន្ត Aventador ម៉ូដែលមុនៗ ដោយមានបំពាក់ម៉ាស៊ីន១២ស៊ីឡាំង ចំណុះ៦,៥លីត្រ កម្លាំងខ្លាំងជាងមុន។ ម៉ាស៊ីនដែលបានបំពាក់លើ Aventador Ultimate អាចផលិតកម្លាំងបានសរុប ៧៦៩សេះ និងមានកម្លាំងបង្វិល ៨៥០០ជុំក្នុងមួយនាទី គឺជាម៉ាស៊ីន១២ស៊ីឡាំង ដែលខ្លាំងក្លាជាងគេបំផុតរបស់ Lamborghini។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្ដីប្រកាសរបស់ Lamborghini បាននិយាយថា Aventador Ultimate គឺជាដង្ហើមចុងក្រោយនៃម៉ាស៊ីនពីស្តុង១២ស៊ីឡាំង និងជាដង្ហើមចុងក្រោយនៃត្រកូល Aventador ផងដែរ។

ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថែមទៀតនោះ ប្រធានក្រុមហ៊ុន Lamborghini លោក Stephen Winkelmann បាននិយាយដែរថា Ultimate គឺជារថយន្ត Lamborghini ចុងក្រោយដែលប្រើប្រាស់ម៉ាស៊ីន១២ស៊ីឡាំងដ៏ល្អឯក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម