Lamborghini ប្រមូលឡាន Huracan រាប់ពាន់គ្រឿងចូលរោងចក្រវិញ ដោយសាររឿងខ្ចៅចង្កៀងមុខ

[ទីផ្សារបរទេស] កាលពីឆ្នាំមុន ក្រុមហ៊ុន Lamborghini បានរកឃើញថា រថយន្តម៉ូដែល Huracan របស់ខ្លួនចំនួន ៤ ៧៩៦ គ្រឿង នៅសហរដ្ឋអាមេរិក ត្រូវបានលក់ដោយគ្មានគម្របជ័រគ្របលើខ្ចៅចង្កៀងមុខរបស់ពួកវាឡើយ។

ដោយឡែកថ្មីៗនេះ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិសហរដ្ឋអាមេរិក NHTSA បានប្រកាសថា រថយន្តទាំងនោះនឹងត្រូវប្រមូលមកវិញ ដើម្បីដំឡើងគម្របជ័រលើខ្ចៅចង្កៀងមុខ កុំឲ្យវាទទេស្អាតបែបនោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់នៃរថយន្ត Lamborghini Huracan ទាំង ៤ ៧៩៦ គ្រឿងនោះ នឹងមិនត្រូវចំណាយលុយអ្វីឡើយ ចំពោះការប្រមូលចូលរោងចក្រវិញនេះ។

យ៉ាងណាមិញ ក្រុមហ៊ុន Lamborghini ក៏បានរកឃើញថាវាជាកំហុសខ្លួនឯង (human error) ដែរ ហើយទទួលស្គាល់ថាវាមិនអនុលោមតាមស្តង់ដារសុវត្ថិភាពសហព័ន្ធ (Federal Safety Standard) ឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម